នាយកអង្គការយូណេស្កូថ្មី ប្រចាំកម្ពុជា គាំទ្រប្លង់មេអភិវឌ្ឍន៍សមាហរណ៍ នៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញ ដែលរាជរដ្ឋាភិបាល កំពុងរៀបចំបច្ចុប្បន្

(ភ្នំពេញ)៖ នៅចំពោះមុខឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាដាអ៊ូម៉ា អាឡាម នាយកអង្គការយូណេស្កូថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រប្លង់មេអភិវឌ្ឍន៍សមាហរណ៍ នៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញ ដែលរាជរដ្ឋាភិបាល កំពុងរៀបចំបច្ចុប្បន្ននេះ។

ការប្រកាសគាំទ្រនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅឱកាសដែលលោក សាដាអ៊ូម៉ា អាឡាម បានជួបសំដែងការគួរសម រវាងឯកឧត្តម ថោង ខុន នៅទីស្តីការក្រសួងទេសចរណ៍។ ក្រោយពីបានស្តាប់នូវការឧទ្ទសនាមត្រួសៗ របស់ឯកឧត្តមរដ្ឋមន្ត្រីស្តីពីផែនការមេសមាហរណ៍ ដែលរួមបញ្ចូលគ្រប់វិស័យរួមមាន៖ វិស័យទេសចរណ៍ វប្បធម៌ បរិស្ថាន ជីវចម្រុះ កសិកម្ម ជលផល ហេដ្ឋារចនាសម្ព័ន្ធ រឹង ទន់។ល។

នាយកអង្គការយូណេស្កូ បានសម្តែងការរីករាយហើយសន្យានឹងខិតខំសហការ ជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក្រសួងបរិស្ថាន អាជ្ញាធរអប្សារា ICC រដ្ឋបាលខេត្ត ក្រសួងស្ឋាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់សៀមរាមអង្គរ និងតំបន់ជុំវិញរួមមាន៖ ទីក្រុងបេតិកភណ្ឌសៀមរាប តំបន់ទន្លេសាប ព្រែកទាល់ តំបន់ក្លាយជាតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ ជីវចម្រុះ ដ៏ទាក់ទាញយ៉ាងពិសេសមួយក្នុងតំបន់។

បន្ថែមពីនេះ លោក សាដាអ៊ូម៉ា អាឡាម ក៏បានផ្តល់យោបល់ល្អៗជាច្រើនទាក់ទងការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទ តំបន់ទីក្រុង តំបន់ទន្លេសាប ភ្នំគូលែន រហូតដល់តំបន់ប្រាសាទព្រវិហារ កោះកេរ បេងមាលា សំបូរព្រៃគុក ដែលអាចតភ្ជាប់ខ្សែទស្សនកិច្ចបេតិកភណ្ឌ មកដល់តំបន់អេកូទេសចរណ៍ នៅប៉ែកនិរតីរួមមាន៖ ព្រៃកោងកាង ជួរភ្នំក្រវាញ និងអេកូទេសចរណ៍នៅភូមិភាគឦសាន្ត ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការយូណេស្កូ បន្តជំរុញដំណើរការនៃការចុះបញ្ជីទីក្រុង៣ របស់កម្ពុជា រួមមានទីក្រុងបាត់ដំបង ទីក្រុងក្រចេះ និងទីក្រុងកំពត ឱ្យក្លាយជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងគោលដៅទេសចរណ៍បន្ទាប់បន្សំ (secondary tourist destinations) លោក ថោង ខុន ក៏បានជំរាបជូនលោកអគ្គនាយកអង្គការយូណេស្កូ ថាក្រោមការដឹកនាំចង្អុលបង្ហាញជាប់ជាប្រចាំ និងដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ អាជ្ញាធរអប្សរា អង្គការទេសចរណ៍ពិភពលោក UNWTO អង្គការយូណេស្កូ UNESCO មានកិច្ចសហការគ្នាយ៉ាងល្អ ជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ វប្បធម៌ នៅកម្ពុជាដោយជោគជ័យ។

ទន្ទឹមនឹងនេះដែរលោក សាដាអ៊ូម៉ា បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី បានផ្តល់ពេលវេលាសំដែងការគួរសម។ លោកបន្តថា សមិទ្ធផលជាច្រើន ដែលអង្គការយូណេស្កូបានសហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ដែលបានខិតខំប្រឹងប្រែងអភិរក្សសម្បត្តិបេតិកភ័ណអរូបិយ និងរូបិយ ជាពិសេសជំរុញវិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយវប្បធម៌។

លោក សាដាអ៊ូម៉ា អាឡាម មានការពេញចិត្តចំពោះទស្សនៈវិស័យរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយសន្យាបន្តការសហការជាមួយគ្នារៀបចំកម្មវិធីរួមគ្នា ឬក៏វគ្គបណ្តុះបណ្តាល ដើម្បីជំរុញឱ្យមានការអភិរក្ស និងអភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ អេកូទេសចរណ៍កម្ពុជាមួយប្រកបដោយនិរន្តរភាព៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.