នា​រាត្រី​ថ្ងៃទី​៣ (១៧ មីនា ២០១៩) នៃ​ពិធី​បុណ្យ​ទន្លេ​ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន

នា​រាត្រី​ថ្ងៃទី​៣ (១៧ មីនា ២០១៩) នៃ​ពិធី​បុណ្យ​ទន្លេ​ឆ្នាំ​២០១៩ នៅ​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​សម្តែង​សិល្បៈ និង​មាន​ការចូលរួម​ជា​កិត្តិយស​ពី​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឥណ្តូនេសុី និង​ចូលរួម​ទស្សនា​ពី​មន្ត្រីរាជការ​ខេត្ត និង​ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន​នាក់​។​

​កម្មវិធី​សំដែង​សិល្បៈ​នេះ​រួមមាន​៖ របាំ​រស្មី​ច័ន្ទ របាំ​កំពង់ឆ្នាំង​ស្រស់ប្រិមប្រិយ របាំ​កណ្តូបសេះ របាំ​សាធារណរដ្ឋ​ឥណ្ឌូនេសុី ល្ខោន​យីកេ​រឿង ពុទ្ធិ​សែន​នាង​ក​ង្រី របាំ​ក្រឡាន កំប្លែង​សៀក របាំ​មួក​ស្លឹកត្នោត របាំ​ត្បាលក្តឿង​។​