សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅឃ៉ំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍
(សៀមរាប) សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅឃ៉ំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន
នូវវិធានការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាយដាលជំងឺកូវីត ១៩ ដូចជា៖
១. បុគ្គលិកបម្រើការងារគ្រប់ផ្នែកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ រួចរាល់
២. អនុវត្តការបាញ់អាល់កុលជាប្រចាំ
៣. ការវាស់កំដៅមុនពេលភ្ញៀវចូល
៤. ការចុះឈ្មោះភ្ញៀវដោយការស្កែន QR Code និងចុះក្នុងបញ្ជី
៥ បំពាក់កន្លែងលាងដៃនឹងសាប៊ូនៅគ្រប់កន្លែងអង្គុយ និងបន្ទប់ទឹក
៦. បាញ់ទឹកលាងកន្លែងអង្គុយ ឬបាញ់អាល់កុលជាប្រចាំ
៧. រក្សាគម្លាតសុវត្ថិភាព ដោយរៀបចំកន្លែងអង្គុយដាច់ៗពីគ្នា
៨ បុគ្គលិកបម្រើសេវាកម្មតែងតែពាក់ម៉ាស និងបាញ់អាកុលជាប្រចាំ
៩. បិទសាររំលឹកអំពីការបង្ការជំងឺកូវីត ១៩ នៅគ្រប់កន្លែងអង្គុយ ។
សូមលោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញមកទទួលទានអាហារ និងកម្សាន្តនៅសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំដោយក្តីរីករាយ ប្រកបដោយទំនុកចិត្តខ្ពស់
រីករាយចុងសប្តាហ៍ !
សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ នៅតែបើកដំណើរការរៀងរាល់ថ្ងៃ
ដើម្បីទទួលភ្ញៀវកិត្តិយសទាំងអស់ ជាមួយនឹងមុខម្ហូបប្លែកៗ រសជាតិ
ឆ្ងាញ់ អនាម័យល្អ ថែមទាំងមានបម្រើភេសជ្ជៈគ្រប់មុខផងដែរ។