បុណ្យ​ទន្លេ​នៅ​កំពង់ឆ្នាំង ៣​ថ្ងៃ មាន​អ្នក​មក​លេង​កម្សាន្ត​ជាង​១​លាន​នាក់ គ្រប់​គ្នា​សុទ្ធតែ​បាន​សាទរ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ដល់​កាដូ​ស្ពាន និង​ផ្លូវ​ឆ្លងកាត់​ទន្លេ​

(​កំពង់ឆ្នាំង​)៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង ពិត​ជា​ឱឡារិក​អធិក​អធ័ម​លើស​ឆ្នាំមុនៗ​ទៀត ក្នុង​នោះ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ប្រមាណ​ជាង ១​លាន​នាក់ បាន​ចូលរួម​ទស្សនា​កម្សាន្ត​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ប្រកបដោយ​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ​។​

​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង រយៈពេល​៣​ថ្ងៃ បាន​បញ្ចប់​ដោយ​ជោគជ័យ ប្រកបដោយ​ក្តី​សប្បាយរីករា​យ​បំផុត​។​

​តាម​ការវាយតម្លៃ​បឋម​របស់​គណៈកម្មកា​រ​រៀប​ចំ​ពី​ធី​បុណ្យ​ទន្លេ និង​ផ្នែក​នគរបាល​គ្រប់គ្រង​សន្តិសុខ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ទន្លេ​នេះ​ដែរ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​សរុប​ប្រមាណ​ជាង ១​លាន​នាក់ ដោយ​ក្នុង​នោះ នៅ​ថ្ងៃ​ទី​១៥ មាន​អ្នកចូលរួម​លេង​កម្សាន្ត​ប្រមាណ ២០​មុឺន​នាក់ ថ្ងៃទី​១៦ មាន​ប្រមាណ​ជាង ៥០​មុឺន​នាក់ ថ្ងៃទី​១៧ មាន​ប្រមាណ​ពី ៣០-៣៥​មុឺន​នាក ហើយ​បើ​គិត​ទាំង​ថ្ងៃទី​១៣ និង​ទី​១៤ មុន​ថ្ងៃ​បុណ្យ​ផង​នោះ គឺមាន​អ្នក​មក​ទស្សនា​កម្សាន្ត​សរុប​ប្រមាណ ៦​មុឺន​នាក់​ទៀត​។​

​ទាំង​អ្នកដើរ​កម្សាន្ត ទាំង​អាជីវករ​តាំងពិព័រណ៍​លក់ដូរ និង​អ្នកផ្តល់​សេវាកម្ម​ស្នាក់នៅ ហូបចុក ដឹកជញ្ជូន​ជា​ដើម​នោះ គឺ​មាន​ភាព​រីករាយ​ណាស់​។ ប្រជាពលរដ្ឋ និង​អ្នកលក់ដូរ​ចល័ត​ខ្លះ ដែល​មកពី​ស្រុក និង​ខេត្ត​ឆ្ងាយ​បាន​សម្រាក​នៅ​តាម​វត្ត​អារាម ព្រះចៅអធិការ​មាន​ការយកចិត្តទុកដាក់​ជួយ​សម្រួល​គ្រប់យ៉ាង ខ្លះ​ក៏​សម្រាក​នៅ​ផ្ទះ​សាច់ញាតិ​បងប្អូន​។​

​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា បាន​រំលេច​នូវ​ទឹកមុខ​ញញឹមញញែម​រីករាយ និង​សែន​មាន​មោទនភាព​ចំពោះ​ការផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតីភាព​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ពិសេស​ការផ្ដល់​កាដូ​មហា​ពិសេស គឺ​ស្ពាន​ដ៏​វែង​ឆ្លងកាត់​ទន្លេ និង​ផ្លូវ​ត​ភ្ជាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ខេត្ត​។​

​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​បាន​មូរ​មី​មក​ទស្សនាការ​សកម្មភាព​កីឡា​នាពេល​ថ្ងៃ និង​ទស្សនា​ការតាំងពិព័រណ៍ ការសម្ដែង​សិល្ប​ចម្រៀង របាំ ល្ខោន​យីកេ និង​ផ្ទាំងទស្សនីយភាព​ន​ពេល​រាត្រី​យ៉ាង​អធិកអធម​។​

​រីឯ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប ចរាច​រណ៍​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀត​សោត ក៏​គ្មាន​បញ្ហា​អ្វី​ធំដុំ​គួរឲ្យ​ព្រួយបារម្ភ​ឡើយ ខណៈ​កងកម្លាំង​សមត្ថកិច្ច​ក៏​ខិតខំ​ពង្រឹង​ការការពារ និង​សម្រួល​មធ្យោបាយ​នានា​ជូន​ប្រជាពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.