ប្រសាសន៍​សំខាន់ៗ​ដ៏​អត្ថន័យ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅ​ខេត្ត​កំពង់ឆ្នាំង​

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១១​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ត្រូវបាន​រៀបចំ​ធ្វើឡើង​លើកដំបូង នៅ​ខេត្ត​ក្រចេះ​ក្នុង​ឆ្នាំ​២០១៥, លើក​ទី​២ ធ្វើឡើង​នៅ​ខេត្ត​កំពង់ចាម (​រាប់​ទាំង​ខេត្ត​ត្បូងឃ្មុំ​), លើក​ទី​៣ ធ្វើឡើង​នៅ​ខេត្ត​ស្ទឹងត្រែង លើក​ទី​៤ ធ្វើឡើង​នៅ​ខេត្ត​កណ្ដាល និង​លើក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ​។ ពិធីបុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំណើន​ទេសចរ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ម្ចាស់ផ្ទះ ពិសេស​បំផុសស្មារតី​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​» ក្នុង​ក្របខណ្ឌ​ជាតិ និង «​ចលនា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​»​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖
* សម្ដេច​តេជោ ហ៊ុន សែន ថ្លែងថា សម្តេច​ជា​មួយ​ភរិយា សម្ដែង​នូវ​ការសប្បាយ​រីករាយ ដែល​បាន​ចូល​ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​។​
* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​កម្មវិធី​បុណ្យ​ទន្លេ​។​
* សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តំបន់​ដែល​ត្រូវ​រៀបចំ​ពិធីបុណ្យ​ទន្លេ ឬ​បុណ្យ​សមុទ្រ ប្រជាពលរដ្ឋ​ជាច្រើន​ពិតជា​បាន​ទទួល​ផលប្រយោជន៍​ពី​កម្មវិធី​ទាំងអស់នេះ​។​
* សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បុណ្យ​ទន្លេ​ទី​៥​នេះ ក្រោម ប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​» ត្រូវបាន​ធ្វើឡើង​លើក​ទី​១ តាម​ដង​ទ ន្លេ​សាប ដែល​ជា​ទន្លេ​មួយ​ដ៏​ធំ​របស់​កម្ពុជា​។​
* សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បន្ដ​រំលឹក​ឡើងវិញ​ថា គោលបំណង​នៃ​ការរៀបចំ​បុណ្យ​ទន្លេ សម្ដៅ​បំផុសស្មារតី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​ទន្លេ ដែល​បម្រើ​ដល់​វិស័យ​ជាច្រើន​ជូន​ប្រជាជន​កម្ពុជា ហើយ​បុណ្យ​គឺ​មាន​គោលបំណង​ជាក់លាក់​ណាស់ មិនមែន​ជា​បុណ្យ​ធម្មតា​នោះ​ទេ​។​
* សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទន្លេ​របស់​យើង​មិន​មាន​ត្រី​តទៅទៀត​នោះ​ទេ ប្រសិនបើ​ប្រជាពលរដ្ឋ​ប្រើប្រាស់​មិន​ចំ​គោលដៅ​។​
* សម្ដេច​បាន​ថ្លែងថា រឿង​បាក់​ច្រាំងទន្លេ​ដោយសារ​ផ្លាស់ប្ដូរ​ចរន្ដទឹក ជា​បញ្ហា​ប្រឈម​ធំ ដែល​នៅ​តែ​ម្ដង​បន្ដ​កើតមាន ដែល​បញ្ហា​នេះ​ធ្លាប់​ពី​អតីតកាល ហើយ​បន្ដ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា យើង​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បូម ទន្លេ​ដែល​គោក​រាក់ និង​ទប់​ការបាក់​ច្រាំង​នៅឡើយ​នោះទេ​។​
* ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា យើង​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់​ការ​បាំង​ច្រាំង​នៅឡើយ​ទេ ដែល​កម្ពុជា​កំពុងតែ​ខិតខំ​បន្ថែមទៀត​លើ​បញ្ហា​នេះ​។​
* នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ថែរក្សា និង​ស្រឡាញ់ ទឹកទន្លេ បឹងបួរ ហើយ​ត្រូវ​ទាញយក​ផលប្រយោជន៍​ពី​ទឹកទន្លេ និង​បឹងបួរ​។​
* សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា កាលពី​អតីតកាល​ត្រី​នៅ​ក្នុង​ទន្លេ​ច្រើន ប៉ុន្ដែ​ប្រជាពលរដ្ឋ​តិច ហើយ​ឥលូវ​ប្រជាពលរដ្ឋ​ច្រើន តែ​ត្រី​ក្នុង​ទន្លេ​តិច ដែល​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ស្រលាញ់​ទន្លេ និង​ស្រលាញ់​ធនធានធម្មជាតិ​។​
* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក ខណៈ​អាកាសធាតុ​មាន​ការប្រែប្រួល​ក្តៅ​ខ្លាំង​នៅ​ឆ្នាំនេះ​។ ការប្រែប្រួល​អាកាសធាតុ មិនមែន​ប៉ះពាល់​តែ​កម្ពុជា​ទេ ប៉ុន្ដែ​ប៉ះពាល់​តំបន់​ទាំងមូល​តែម្ដង​។​
* សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់ សុំ​ការយោគយល់​និង​អធ្យាស្រ័យ ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​, នេះ​ជា​ការសុំ​អង្វរ​ករពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បន្ត​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន និង​អាជីវករ ដែល​មាន​ម៉ាស៊ីនភ្លើង អាច​ប្រើប្រាស់​ដើម្បី​កាត់​បន្ថុយ​ការប្រើប្រាស់​អគ្គិសនី ខណៈ​ដែល​កំពុង​ខ្វះខាត​៤០០​មេហ្គា​វ៉ាត់​។​
* សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ការ​កង្វះ​ភ្លើង​រហូតដល់​៤០០​មេកា​វ៉ាត់ មាន​ទំហំ​ធំ​ណាស់ ហើយ​កម្ពុជា​អាច​ខ្វះ​លើសពីនេះ​បន្ថែមទៀត ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម សន្សំ​ថាមពល​ទាំងអស់គ្នា​។​
* ក្នុងឋានៈ​ជា​នាយករដ្ឋមន្ដ្រី សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស និង​អាជីវករ​ទាំងអស់ ត្រូវ​បញ្ចេញ ឬ​ទិញ​ម៉ាស៊ីនភ្លើង​ប្រើប្រាស់​បណ្ដោះអាសន្ន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​អគ្គិសនី​នេះ ព្រោះ​ធម្មជាតិ​មិន​អត់ឱន​ឲ្យ​យើង​នោះ​ទេ​។​
* សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា មិនថាតែ​ទន្លេ​នោះទេ សូម្បី​តែ​ស្ទឹង​មួយចំនួន កំពុងតែ​ជួបប្រទះ​បញ្ហា​អនាម័យ​ទាំងអស់ ដែល​បណ្ដាល​មកពី​ការចាក់​កាកសំណល់ ឬ​បង្ហូរ​ទឹកស្អុយ​ចូល​។​
* សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​សូមឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក មិនត្រូវ​បោះចោល​កាកសំណល់​ចូល​ក្នុង​ទន្លេ បឹង បួ​រ បន្ដ​ទៀត​នោះ​ទេ​។ យើង​ត្រូវ​ខិតខំ​រួមគ្នា ធ្វើយ៉ាងណា​កុំឲ្យ​ទឹក​ត្រូវ​បាន​បំពុល​ដោយ​កាកសំណល់​។​
* ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ប្រាប់​ឲ្យ​ពលរដ្ឋ​ត្រូវការពារ​សន្ដិភាព​ឲ្យខាងតែបាន ដើម្បី​កុំឲ្យ​ទន្លេ​ក្លាយទៅជា​ទន្លេ​ដែល​រងគ្រោះ​ដូច​អតីតកាល​។​
* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅ​កំពង់ឆ្នាំង​នេះ​ពីមុន​ជា​តំបន់​វាយប្រហារ​គ្នា បាន​បែរ​ក្លាយ​ពី​ទៅ​ជា​កន្លែង​ទីប្រជុំ​រួម​គ្នា​រស់នៅ​យ៉ាង​សុខ​សប្បាយ និង​ការរកស៊ី​ជួញដូរ រួម​ទាំង​ដីធ្លី​ឡើងថ្លៃ​ទៀតផង​។​
* សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​មើល​ឲ្យឃើញ​តម្លៃ​នៃ​សុខសន្ដិភាព ហើយ​ត្រូវ​រក្សា​តម្លៃ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​, ព្រោះ​គ្មាន​សន្ដិភាព យើង​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ សូម្បីតែ​នៅក្នុង​ផ្ទះ​។​
* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែ​រក្សា​សន្តិភាព និង​រក្សា​នូវ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ដែល​រក្សា​សន្តិភាព​ដល់​ប្រទេសជាតិ​។​
* សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ទប់ស្កាត់​ការបូប​ខ្សាច់​អាណាធិបតេយ្យ នេសាទ​ខុសច្បាប់ កាប់​ព្រៃ​លិច​ទឹក​។​
* សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កុំ​សម្លាប់​មេមាន់​ដើម្បី​ឆ្ងាញ់​មួយពេល ត្រូវ​ទុក​មេមាន់​ដើម្បី​ទាញយក​ប្រយោជន៍​ដើម្បី​រស់ ដូចជា​ស៊ុត និង​អ្វី​ផ្សេងៗ​។​
* សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ ឲ្យ​អ្នកពាក់ព័ន្ធ​ខិតខំ​អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​តាម​ទីក្រុង ទីប្រជុំជន មាត់ទន្លេ ដោយ​ត្រូវ​យក​ទេសចរណ៍​ទាញ​ផ្នែក​ដទៃ​
* សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ថ្លែងថា នៅតាម​បណ្ដា​ខេត្ត​នីមួយៗ​ត្រូវ​ប្រើប្រាស់​ចំណុច​ទាំងឡាយ ដើម្បី​ទាញយក​វិស័យ​ទេសចរណ៍​។ ជាក់ស្ដែង​ខេត្ត​កំពង់ឆ្នាំង តំបន់​មួយចំនួន​ត្រូវ​ពង្រីក​ឲ្យទៅ​ជា​កន្លែង​ទេសចរ​ណ៍​។​
* រឿង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ធ្លាក់ចុះ សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត មាន​ទេសចរណ៍​កើនឡើង ដូច្នេះ​ហើយ​សូម​មើល​ព្រៃ​ទាំងមូល ប្រសើរ​ជាង​មើល​ដើមឈើ​មួ​យ​ដើម​។​
* សម្ដេច​តេជោ បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​មិនមែន​ដើរ​កម្សាន្ដ​តែមួយ​ខេត្ត​នោះ​ទេ ពោល​គ្រប់​ខេត្ត​ទាំងអស់​ក្នុងប្រទេស​កម្ពុជា សុទ្ធតែ​មាន​កន្លែង​កម្សាន្ដ​។​
* សម្ដេច ហ៊ុន សែន បាន​ថ្លែងថា សូម​កុំ​ឲ្យ​ខេត្ត​កំពង់ឆ្នាំង ជា​កន្លែង​ដែល​គេ​ទៅ​ហួស មក​ផុត​ឲ្យសោះ ដូច្នេះ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​រក​វិធី​ទាក់ទាញ ដើម្បី​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​ចូល​លេង​កម្សាន្ដ​។​
* សម្ដេច​តេជោ ហ៊ុន សែន បាន​រំលឹកថា សម្ដេច​ធ្លាប់​ចូល​ហូប​គុយទាវ​មួយកន្លែង ដែល​គេ​ហៅថា​ជា​គុយទាវ​ឆ្ងាញ់ នៅ​តំបន់​ផ្សារ​លើ​កំពង់ឆ្នាំង​, ចំណុច​នេះ​សម្តេច​ចង់​បង្ហាញ​ពី​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​
* សម្តេច​តេជោ ហ៊ុន សែន ប្រកាស​សម្រេច​ឲ្យមាន​ការកសាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ខេត្ត​កំពង់ធំ​។​
* សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ដៃទន្លេ​ទាំង​៣ គឺ​ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជ្រោយ​មុខ និង​ទន្លេ​កំពង់​ហាវ ត្រូវតែ​ធ្វើ​ស្ពាន​ត​ភ្ជាប់​គ្នា​។​
* សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​អះអាង​ថា បន្ទាប់​ពី​ផ្លូវ និង​ស្ពាន​ត្រូវបាន​សាងសង់​រួចរាល់ ប្រជា​ពលរដ្ឋ​នឹង​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​ក្នុងការ​ធ្វើ​ដំណើរ​។​
* សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា ការធ្វើ​ផ្លូវ និង​ស្ពាន ជា​កាដូ​មួយ​ដ៏​ធំ​ជូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​។​
* នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា សម្ដេច​បាន​ចរចារ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​
* សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា​នឹង​នៅ​បន្ដ​ប្រើប្រាស់​ទេសចរណ៍​មេគង្គ ដែល​ជា​យន្ដការ​សហប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​។​
* ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​បើក​ទន្លេ​បុណ្យ​ទន្លេ​លើក​ទី​៥ ក្រោម​ប្រធានបទ « ទន្លេ​៖ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»​។​
* សម្ដេច​តេជោ ហ៊ុន សែន បានបញ្ចប់​នូវ​ការ​ថ្លែង​សុន្ទ​កថា​ប្រកប​ដោយ​អត្ថន័យ នៅវេលា​ម៉ោង​០៦៖៣៨​នាទី​។​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.