ភ្ញៀវទេសចរខេត្តក្រចេះកើនជាង ១០០% ក្នុងខែតុលា ឆ្នាំ២០១៩ ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ

ភ្ញៀវទេសចរខេត្តក្រចេះកើនជាង ១០០% ក្នុងខែតុលា ឆ្នាំ២០១៩ ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ

(ក្រចេះ)៖ ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅខេត្តក្រចេះ នាកំលុងខែតុលា ឆ្នាំ២០១៩នេះ មានការកើនឡើងក្នុងអត្រា ១០៩.៧% ក្នុងនោះមានប្រមាណជាង ៤ម៉ឺននាក់។

លោក ជួប រតនា ប្រធានមន្ទីរទេចរណ៍ខេត្តក្រចេះ បានថ្លែងបា្រប់ Fresh News នាថ្ងៃទី៣១ ខែតុលានេះថា ព្រឹត្តិការណ៍ខាងលើបានធ្វើឲ្យចំនួនទេសចរសរុបប្រចាំខែតុលា ឆ្នាំ២០១៩ មានកំណើនលើលការរំពឹងទុក ពោលគឺកើនឡើងក្នុងអត្រាប្រមាណ ១០៩.៧១% នៃចំនួនទេសចរសរុប ៤៣,៩៨៥នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ២,០៩៤រូប កើនឡើង ១៦% នេះបើប្រៀបធៀបជាមួយខែតុលា ឆ្នាំ២០១៨។

លោកបានបន្តជំហររៀបចំទិវាសត្វផ្សោតទន្លេមេគង្គសម្រាប់ ឆ្នាំ២០២០ ឲ្យកាន់តែអធិកអធមបន្ថែមទៀត និងគ្រោងរៀបចំកែលម្អរមណីយដ្ឋាន «អន្លង់ផ្សោតកាំពី» ឲ្យក្លាយជារមណីដ្ឋានស្តង់ដា និងជាមជ្ឈមណ្ឌលអប់រំជីវសាស្ត្រសត្វផ្សោតទន្លេមេគង្គលើកដំបូងនៅកម្ពុជា។

យោងតាមរបាយរណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ ការប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ ដែលរៀបចំរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តសរុបប្រមាណ ៣៥,០០០នាក់ តាមរយៈការមកទស្សនាកម្សាន្តជាមួយសកម្មភាពទាក់ទាញនានា រួមមាន កម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៍ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនាសត្វផ្សោត និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម។

កម្មវិធីទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា ក្នុងនោះក្រៅពីការកម្សាន្តសប្បាយ ភ្ញៀវទេសចរបានយល់ដឹងកាន់តែច្បាស់ពីជីវសាស្ត្ររបស់សត្វផ្សោតទន្លេមេគង្គ ដែលជាធនធានសត្វកម្រ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ការពារ និងអភិរក្ស ក៏ដូចជារៀបចំឲ្យកា្លយជាផលិតផលទេសចរណ៍មិនចេះរីងស្ងួត និងដ៏ទាក់ទាញសម្រាប់ខេត្តក្រចេះផងដែរ។

សូមជម្រាបថា តាមរយៈគម្រោងអភិរក្សសត្វផ្សោតរបស់អង្គការ WWF ជលផលកម្ពុជា និងរដ្ឋបាល ខេត្តក្រចេះ និងស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្ននេះចំនួនសត្វផ្សោតទន្លេមេគង្គមានកំណើនប្រមាណ ១៥% ដោយមានចំនួន ៨០ក្បាល នៅឆ្នាំ២០១៥ និងកើនឡើងដល់ ៩២ក្បាល នៅឆ្នាំ២០១៧៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.