ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៧-៩ ខែមករា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជិត៤៦ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន៤៥៦,៣៣៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៤៤៣,៣៧៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១២,៩៥៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ៨៥,៤៥៨នាក់
* ខេត្តព្រះសីហនុ ៧០,៦៤៨នាក់
* ខេត្តសៀមរាប ៥០,៤៥៥នាក់
* ខេត្តពោធិ៍សាត់ ៤៤,២៩១នាក់
* ខេត្តបាត់ដំបង ៣៥,៩៥២នាក់
* ខេត្តកំពត ៣២,០៤២នាក់។
យោងតាមតួលេខខាងលើ មានការកើនឡើងប្រមាណ១៨៥.២៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយក្នុងនោះគ្រាន់តែថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧ មករា មានភ្ញៀវសរុបប្រមាណជិត១៦ម៉ឺននាក់បានដើរកម្សាន្តតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។
ចរន្តភ្ញៀវកុះករនាចុងសប្តាហ៍នេះ ជាការបង្កើនក្តីសង្ឃឹមសម្រាប់វិស័យឯកជន និងពលរដ្ឋដែលប្រកបមុខរបរក្នុងវិស័យទេសចរណ៍ បន្ទាប់ពីពេលឆ្លងឆ្នាំសាកលកន្លងមក ដែលមានភ្ញៀវសរុបជាង២លាននាក់ ហើយក៏រំពឹងថានាឱកាសចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២ខាងមុខ ពិតជាមាន
ភ្ញៀវទេសចរដើរកម្សាន្តជាច្រើនបន្ថែមទៀតផងដែរ។
ជាមួយចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តបានណែនាំបន្ថែមឲ្យមន្ទីរទេសចរណ៍ សហការជាមួយមន្ទីរសុខាភិបាល និងគោលដៅទេសចរណ៍ទូទាំងប្រទេសបន្តខិតខំជំរុញអនុវត្តនូវវិធានការ៣កុំនិង៣ការពារ និងវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តន៍ SOP ក្នុងការទប់ស្កាត់កូវីដ-១៩ឲ្យបានជាប់ជាប្រចាំ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.