រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ “ភ្នំនាគ ស” ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ “ភ្នំនាគ ស” ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចម្ងាយ៥៩គ.មពីក្រុងពោធិ៍សាត់ និង១២គ.មពីផ្លូវជាតិលេខ៥ (ផ្លូវក្រួសក្រហម)។
រមណីយដ្ឋាននេះ ស្ថិតនៅជាប់នឹងជើងភ្នំ ហើយត្រូវបានកែលម្អដោយសួនផ្កា សួនពុទ្ធប្រវត្តិ និងដើមឈើព្រៃភ្នំធម្មជាតិគួរឲ្យទាក់ទាញ ព្រមទាំងមានខ្យល់អាកាសបរិសុទ្ធ នៃទេសភាពព្រៃភ្នំជនបទផងដែរ។
“ភ្នំនាគ ស” អាចឲ្យភ្ញៀវទេសចរ អង្គុយហូបអាហារ គយគន់ទេសភាពពីលើខ្នងភ្នំ ប្រកបដោយ ភាពមនោរម្យ ។ ក្រៅពីធម្មជាតិដែលមានស្រាប់ ភ្នំនេះ ក៏ត្រូវបានរៀបចំជាសួនច្បារ ផ្កាចម្រុះពណ៌ រំលេចទៅដោយផ្ទាំងថ្មធំៗ ព្រមទាំងមានរូបសំណាកសត្វព្រៃជាច្រើនប្រភេទ រូបចម្លាក់ព្រះពុទ្ធបដិមាករ មួយព្រះ អង្គដ៏ធំ ដែលមានអាយុកាលដ៏យូរលង់ ។ បន្តមកទៀត យើងទៅ “ប្រាសាទបិទពួន” ដែលមានផ្ទាំងថ្មដាធំៗ តម្រៀបលើគ្នាជាច្រើនជាន់ ច្រើនស្រទាប់ (ស្ថិតនៅជាប់នឹងភ្នំនេះដែរ) ហើយបង្ហួសទៅ “ទឹកថ្មសំលៀង” ដែលមានទឹកហូរលើផ្ទាំងថ្មធំៗ យ៉ាងត្រជាក់ស្រេង នារដូវវស្សា។
#មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់