សៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ

ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
វគ្គវិក្រឹតការពិសេសនេះ មានសិក្ខាកាមជាមគ្គុទ្ទេសក៍ទេសចរណ៍ចូលរួមសរុប ចំនួន៦៥នាក់ សិក្សារយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអាជ្ញាធរជាតិអប្សរា។
ឯកឧត្តម ប៉ាក់ សុខុម បានមានប្រសាសន៍ថា វគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀតដល់មគ្គុទ្ទេសក៍ទេសចរណ៍របស់យើងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មីមកទស្សនាសៀមរាប-អង្គរ បន្ទាប់ពីជំងឺកូវីដ១៩ មានភាពស្ងប់ស្ងាត់ធូរស្រាល ហើយឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ និងខិតខំក្រេបយកចំណេះដឹងថ្មីៗតាមរយៈវគ្គវិក្រិតការនេះ។
ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា វគ្គវិក្រិតការនេះក្នុងគោលបំណងចម្បងចំនួន២ គឺ ទី១ ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីៗនៅតំបន់សៀមរាប-អង្គរ ទៅដល់មគ្គុទ្ទេសក៍ទេសចរណ៍ ព្រោះថាមគ្គុទ្ទេសក៍ទេសចរណ៍អាចត្រូវចាត់ទុកថាជាទូតដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ។ ទី២ ចង់ឱ្យអ្នកមគ្គុទ្ទេសក៍ទេសចរណ៍សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។
អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលស្ថិតនៅក្នុងបរិបទការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ បានកែលម្អសោភ័ណភាពនៅបរិវេណប្រាសាទសំខាន់ៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេស ពង្រីកការងារស្រាវជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ ដែលអាចផ្តល់ជាចំណេះដឹងបន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៍ដែលជាអ្នកនាំសារសំខាន់ក្នុងការផ្តល់ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរ ទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដពីអង្គរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.