មន្ទីរ​ទេសចរណ៍​ខេត្ត​ បានរៀបចំបេីកកិច្ចប្រជុំស្តីពី​ "​ សៀវភៅ​ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍​ ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាប​ " នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ​) ៖​ នៅថ្ងទី២​ ខែមិថុនា​ ២០២០​ ក្រសួងទេសចរណ៍​ តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ​ បានរៀបចំបេីកកិច្ចប្រជុំស្តីពី​ "​ សៀវភៅ​ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍​ ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាប​ " ធ្វេីឡេីងក្រោមអធិបតីភាព​ឯកឧត្ដម​ លី​ សារី​ អភិបាលរងខេត្ត​ ទទួលបន្ទុក​ផ្នែកទេសចរណ៍ខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្ត​ និងមានការចូលរួមពីលោក​ ម៉ែន​ ភារម្យ​ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍​ នៃក្រសួងទេសចរណ៍​ លោកប្រធានមន្ទីទេសចរណ៍ខេត្ត​ មន្ត្រី​ជំនាញមកពីមន្ទីទេសចរណ៍ខេត្តស្ថិតនៅតំបន់ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាប​ មាន៩ខេត្ត​រួមមាន​ ៖​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ប៉ៃលិន​ និងខេត្តជុំវិញបឹងទន្លេសាបមាន​ ៖​ កំពង់ធំ​ សៀមរាប​ បាត់ដំបង​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ ធ្វេីឡេីងនៅសាលប្រជុំ​ (សាល​ ខ)សាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំ​នេះធ្វេីឡេីងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងខេត្តស្ថិតនៅតំបន់ភាគពាយ័ព្យ និងជុំវិញបឹងទន្លេសាប ឲ្យកាន់តែមានសត្ដានុពលក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍​ ជាពិសេសក្នុងការតភ្ជាប់ខ្សែក្រវ៉ាត់តែមួយរវាងខេត្តភាគពាយព្យ ឧត្តរ​ និងខេត្តជុំវិញបឹងទន្លេសាប​ ដែលក្នុងនោះខេត្ត​ ស្ថិតនៅតំបន់ភាគពាយព្យ​ ឧត្តរ​ រួមមាន​ ៖​ ខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ប៉ៃលិន​ និងខេត្តជុំវិញបឹងទន្លេសាបមាន​ ៖​ កំពង់ធំ​ សៀមរាប​ បាត់ដំបង​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ​ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍​ បានសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ​ នៃក្រសួងទេសចរណ៍​ ចុះស្រាវជ្រាវ​ និងប្រមូលទិន្នន័យ​ ដើម្បីធ្វើផែនការអអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវ​ ទេសចរណ៍​តំបន់ភាគពាយព្យ​ ឧត្តរ​ និងតំបន់ជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជា។

តាមរយៈ​សៀវភៅ​ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសចរណ៍​ គឺកាន់តែជម្រុញឲ្យខេត្តបននទាយមានជ័យ និងខេត្តជុំវិញឲ្យក្លាយទៅជាសក្តានុពលថ្មីបន្ថែមទៀតតាមទស្សនទានមាសស​ មាសបៃតង​ និងមាស​ (ផលិតកម្មស្រូវ)​ មានបឹងទន្លេសាប​ ដែលសម្បូរទៅដោយមច្ឆាជាតិ​ ការទស្សនាសត្វស្លាប​ ភូមិបណ្តែទឹក​ សម្បទាទេសចរណ៍ផ្សេងៗ​ និងហេដ្ឋារចនាសម្ពព័ន្ធដែលមានការពាក់ព័ន្ធជាខ្សែរក្រវ៉ាត់រួមដ៏ល្អប្រសេីរ។

ការអភិវឌ្ឍន៍​វិស័យទេសចរណ៍​ប្រកបដោយបរិយាប័ន្ត​ គឺរួមចំណែកយ៉ាងសំខាន់ដល់ការអភិរកកសសម្បត្តិវប្បធម៌​ ធម្មជាតិ​ ប្រវត្តិសាស្ត្រ​ ព្រមទាំងរក្សានិងការពារ​ ក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុនៅកម្ពុជា។ និយាយជារួម​ ផែនការអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវទេសរ
ចរណ៍ពាយព្យ​ ឧត្តរ​ និងខេត្តជុំវិញបឹងទន្លេសាប​ គឺពិតជាកាលានុវត្តភាពថ្មីសម្រាប់វិស័យទេសចរណ៍​ សម្រាប់ជាផលប្រយោជន៍រួមទាំងអ្នកទេសចរណ៍​ និងវិនិយោគក្នុងវិស័យទេសចរណ៍​ ដេីម្បីជាប្រទីប​ នៃផ្នត់គំនិតថ្មីៗក្នុងការរៀបចំជាកញ្ចប់ខ្សែទស្សនកិច្ចរួម​ និងបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍ក្នុងគោលបំណងដំណេីរកំសាន្តតាមបណ្តាតំបន់ទាំងនេះនាពេលអនាគត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.