ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ភ្ញៀវសរុបមានចំនួន១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៤,៣០៦នាក់
* រាជធានីភ្នំពេញ ៣២,០៣៤នាក់
* ខេត្តកំពត ១៦,០០៧នាក់
* ខេត្តពោធិ៍សាត់ ១៥,៥០៨នាក់
* ខេត្តសៀមរាប១៣,១០៤នាក់
ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់សំគាល់តួលេខខាងលើ មានការកើនឡើងប្រមាណ ៣.២៩% ធៀបនឹងសប្តាហ៍កន្លងមក។
* រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះ។
* ចំពោះសភាពការណ៍ជារួម គឺពុំមានបញ្ហាណាមួយគួរកត់សម្គាល់ទេ។
បន្ថែមពីនោះទៀត អនុវត្តតាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤នេះ សម្រាប់ទេសចរអន្តរជាតិ និងអ្នកដំណើរ ចាក់វ៉ាក់សាំង ដែលចូលមកក្នុងកម្ពុជាថ្ងៃស្អែក ក្រសួងទេសចរណ៍ នឹងប្រជុំពិនិត្យមើលឡើងវិញ អំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដាអប្បបរមា (SOP) លើគ្រប់សេវាដែល ក្រសួងទេសចរណ៍ បានដាក់ចេញនាពេលកន្លងមក ដើម្បី កែសំរួលឲ្យបានសមស្រប ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឲ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និងខ្លាំងខ្លាថែមទៀត៕


 
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.