ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណការរស់នៅក្នុងតំបន់ទៅទេសចរជាតិ និងអន្ដរជាតិ

ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណការរស់នៅក្នុងតំបន់ទៅទេសចរជាតិ និងអន្ដរជាតិ

(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណការរស់នៅក្នុងតំបន់ទៅទេសចរជាតិ និងអន្ដរជាតិ។ ដោយម្ហូបអាហារជាផលិផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងជាចំណែកទីផ្សារទេសចរណ៍។

ការលើកឡើងបែបនេះ របស់លោក ប៉ាក់ សុខុម ធ្វើឡើងពិព័រណ៍ «Wonderful28-Lifestyle, Wine and Dine Expo 2019»។ Wonderful28-Lifestyle, Wine and Dine Expo 2019 ជាវេទិកាអន្ដរជាតិដ៏ធំមួយ ក្នុងការដាក់បង្ហាញ និងផ្សព្វផ្សាយផលិតផល ស្រា និងម្ហូបអាហារទូទាំងប្រទេសកម្ពុជា និងពិភពលោក។

លោក ប៉ាក់ សុខុម បានថ្លែងឲ្យដឹងថា «កម្ពុជាមានសក្ដានុពលដ៏សម្បូរបែប នៃសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌរូបិយ និងអរូបិយដែលមិនទាន់បានរៀបចំ និងផ្សព្វផ្សាយទូលំទូលាយខ្លាំង ដល់ពិភពលោកដូចជា ម្ហូបអាហារជាដើម។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា វិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនង ជាសារវ័ន្ដយ៉ាងតិចលើវិសាលភាពចំនួន២រួមមាន ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍»។

លោកបញ្ជាក់ថា ក្នុងសមាសភាពជាសេវាកម្មទេសចរណ៍ ម្ហូបអាហារបានចូលរួមដល់ការបង្កើតភាពចង់ចាំ ដល់ទេសចរពីគោលដៅដែលបានទស្សនា ក្នុងនោះមានន័យថា ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ ទៅទេសចរណ៍ជាតិ និងអន្ដរជាតិ។

លោកបន្ដថា ទន្ទឹមនឹងកំណើនដ៏ខ្ពស់នៃ វិស័យទេសចណ៍ពិភពលោក អង្គការទេសចរណ៍ពិភពលោក បានយកចិត្តទុកដាក់កាន់តែខ្លាំង លើការចូលរួមទ្រទ្រង់ការសម្រេច ឲ្យបាននូវគោលដៅអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់ឲ្យមានទេសចរណ៍ម្ហូបអាហារ ជាម្ហូបអាហារប្រពៃណី ដ៏សំបូរបែបនៅក្នុងតំបន់ ដើម្បីទាក់ទាញកំណើនទេសចរជាតិ និងអន្ដរជាតិ និងទទួលបានសេវាហូបចុក និងស្នាក់នៅក្នុងរយៈពេលកាន់តែយូរ។

លោកឲ្យដឹងថា វិស័យទេសចណ៍បានចូលរួមចំណែកលើកកម្ពស់ ថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ប្រទេស ចូលរួមកាត់បន្ថយការកើនឡើងនៃកំដៅផែនដី ចូលរួមគាំទ្រការអភិវឌ្ឍជាតិ ប្រកបដោយចីរភាព។ វិស័យទេសចរណ៍ជាកាតាលីករមួយដ៏សំខាន់ ក្នុងការជំរុញសន្ដិភាព សាកលភារូនីយកម្ម សមាហរណកម្មតំបន់ និងផ្សាយភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជនបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។

លោកបញ្ជាក់ថា ទាំងនេះបង្ហាញឲ្យឃើញ តាមរយៈកំណើននៃទេសចរអន្ដរជាតិ ចេញដំណើរកម្សាន្ដ ក្នុងពិភពលោកទាំងមូលឆ្នាំ២០១៨ រហូតដល់១,៤០០លាននាក់ ក្នុងអត្រាកំណើន៦% ចូលរួមបង្កើតការងាររហូតដល់១០% នៃការងារសរុបបង្កើតចំណូលសរុបបាន១.៧ទ្រីលានដុល្លារអាមេរិក ស្មើនឹង១០% នៃផលិផលសរុបក្នុងស្រុករបស់ពិភពលោក។

លោកឲ្យដឹងថា ឆ្នាំ២០១៩វិស័យទេសចរណ៍ពិភពលោករំពឹងថា នឹងបន្ដកើនឡើងទៀត ក្នុងអត្រា៤% ហើយរំពឹងថានឹងទទួលបានទេសចរអន្ដរជាតិ១,៦០០លាននាក់ នៅឆ្នាំ២០២០ និង១,៨០០លាននាក់នៅឆ្នាំ២០៣០។ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចខាងលើគួរឲ្យសំគាល់ ហើយក្នុងនោះឆ្នាំ២០១៨កន្លងមក ជាមួយនឹងការមកដល់នៃ ទេសចរអន្ដរជាតិប្រមាណ៦.២លាននាក់ ក្នុងអត្រាកំណើន១០.៧%វិស័យទេសចរណ៍ បានបង្កើនចំណូលចូលសេដ្ឋកិច្ចប្រមាណ៤.៣៦៥លានដុល្លារ ស្មើនឹង១២.៧%នៃផលិតផលក្នុងស្រុកសរុប និងបានបង្កើតការងារដោយផ្ទាល់៦២ម៉ឺននាក់ ស្មើ១៣%នៃការងារសរុប៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.