រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៏

ដោយ​ទទួលបាន​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ទទួលបាន​ការចូលរួម​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯក ជននិង​ដើម្បី​លេីកទឹកចិត្ត និង​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគ្រាស ឫ​ប្រតិបត្តិ​ក​រ ឫ​សហគមន៍ ឫ​បុគ្គល​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការចូលរួម​ទ្រទ្រង់​ការប្រឡងប្រណាំង "​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ "​ក្រសួង​ទេសចរណ៏ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាតសូម​ដាក់​ចេញ​នូវ​ចលនា​ប្រឡង​ប្រណាំង "​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរ កិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ " លើក​ទី​៣ ដោយបេី​ឱកាស​ឲ្យ​គ្រប់​សហគ្រាស ឫ​បុគ្គល​ដែល​ប្រកប​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេ ស ចរណ៍ និង​វិស័យ​គាំទ្រ​ពាក់ព័ន្ធ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ដោយ​សេរី ។​

​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៏​លេីក​ទី​៣ គ្រោង​នឹង​ប្រគល់ជូន ក្នុងឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រា ជា ណា ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ​។​

​សូម ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​ចូលរួម​ជា​បេក្ខភាព​ប្រឡងប្រណាំង​ឲ្យបាន​កុះករ​។ ពត៌មាន​លំអិត មាន​ក្នុង​សេចក្តីជូនដំណឹង​ខាង ក្រោម​