រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល២ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៦០ម៉ឺននាក់ (Photo inside)

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៦១៣,៥៩៦ ម៉ឺននាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ៖ ១០៧,២០០នាក់
* ខេត្តសៀមរាប៖ ៧៣,៤១៧ នាក់
* ខេត្តកែប៖ ៦៥,២៧៧ នាក់
* ខេត្តព្រះសីហនុ៖ ៦០,៦៤៦ នាក់
* ខេត្តកំពត៖ ៥៩,២៦២ នាក់
* ខេត្តបាត់ដំបង៖ ៤៩,៥០៥ នាក់
* ខេត្តកណ្តាល៖ ៤៣,៨៩៩ នាក់
* ខេត្តកោះកុង៖ ២២,៥៤១ នាក់
* ខេត្តពោធិ៍សាត់៖ ១៥,១៩៨ នាក់
* ខេត្តក្រចេះ៖ ១១,១៨៣ នាក់។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា ភ្ញៀវបានចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួន ៤០៨,៥២១ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤០៣,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤,៧៣៥ នាក់។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ដូចការគ្រោងទុក ចលនាភ្ញៀវនាថ្ងៃទី២ មានសន្ទះខ្លាំងជាងថ្ងៃទី១ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តនៅតាមគោលដៅជិតៗ ឬវិលល្ងាច។ ជាក់ស្តែង តាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១០ ម៉ឺននាក់ បានដើរកម្សាន្តនៅតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ។
ដោយឡែក ខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដូចជា រមណីយដ្ឋានមួយចំនួនក្នុងខេត្តកំពត មានការកកកុញភ្ញៀវច្រើន។ អាជ្ញាធរមូលដ្ឋាននៅតែខិតខំក្នុងការណែនាំឱ្យភ្ញៀវទេសចររក្សាគម្លាត និងទប់ស្កាត់មិនឲ្យមានការជួបជុំជាក្រុមធំ។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេសម្រាប់រយៈពេល២ថ្ងៃនេះ៕


This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.