រដ្ឋមន្ត្រី ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

រដ្ឋមន្ត្រី ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

រដ្ឋមន្ត្រី ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើ ដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍​ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។

ការស្នើនេះធ្វើឡើងតាមរយៈឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែល​ឯកឧត្តមអគ្គរាជទូតជួបជាមួយឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបលាជាចុងក្រោយ ក្រោយពេល​បំពេញ​បេសកកម្មនៅកម្ពុជាប្រមាណ ០៣ឆ្នាំ មកនេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោម​កិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះ នៅក្នុងឆ្នាំ២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមាន ០២គំរោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។ ដោយឡែក ចំនួនទេសចរជប៉ុន​ដែល​មកទស្សនាកម្ពុជាក៏នៅតែមានការកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។​​​ឆ្នាំ២០១៨ មានចំនួនជាង ២១មុីននាក់ ក្នុងកំណើនជាង៣.៥% ហើយក្នុងរយៈពេល ០៦ខែ ដើមឆ្នាំ២០១៩ កម្ពុជា​ទទួលបានទេសចរជប៉ុនជាង ១០មុីននាក់ ក្នុងកំណើន ៣%។ ព្រមជាមួយនោះកាលឆ្នាំ២០១៨ កន្លងមក ក៏មានទេសច​រ​កម្ពុជាជាង ២២.០០០នាក់ បានទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនចំនួន ០៩ ដែលមានសរុបជិត ១.០០០ បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣.៣០០ កៅអី ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្ត ជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ ដែលក្រសួងទេសចរណ៍បាននិងកំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរ អប្សរា អាជ្ញាធរសំបូរព្រៃគុក ក្រសួងវប្បធម៌ និង ICC អង្គរ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍន័តំបន់បិតិកភណ្ឌទាំងពីរនេះ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅទៀត ទោះបីថាឯកឧត្តមបានត្រូវចប់អាណត្តិបេសកកម្ម ទៅហើយក្ដី។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើតាមរយៈ ឯកអគ្គរាជទូតជប៉ុនទៅកាន់រដ្ឋាភិបាល និងវិនិយោគិនជប៉ុន សូមជួយបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដូចជា ការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគ លើការបង្កើតតំបន់ទេសចរណ៍ថ្មីៗ ពិសេសសម្រាប់ទេសចរ ជប៉ុនដែលកំពុងមានការចូលនិវត្តន៍ច្រើន ហើយដែលប្រទេសមួយចំនួនក្នុងអាស៊ាន បានអនុវត្តន៍ដោយជោគជ័យកន្លងមក ដូចជានៅប្រទេសម៉ាឡេស៊ី និងថៃជាដើម និងក៏អាចលើផ្នែក​មួយចំនួន​ទៀតដែលជប៉ុនគិតថាអាចវិនិយោគទៅបាន ហើយ​រាជរដ្ឋាភិបាលកម្ពុជាចាំស្វាគមន៍វិនិយោគិនជប៉ុនជានិច្ច។

ឯកឧត្តម ថោង ខុន ក៏បានស្នើដល់ស្ថានទូតជប៉ុនសូមបន្ត​ជួយ​ក្នុងការ​កសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍​សំខាន់ៗ​មួយចំនួនបន្តទៀត ដែលស្ថិតក្នុងកំរិតនៃសិទ្ធិសំរេចរបស់ស្ថានទូត​ផ្ទាល់ផងដែរ។

ចំពោះសំណើទាំងនេះ ត្រូវបានឯកឧត្តម ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃ ទទួលយកទៅ​ជម្រាប​ប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។ ឯកឧត្តម​​​ឯកអគ្គរាជទូត​បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន​នៅតែបន្តកិច្ច​សហប្រតិបត្តិការ​ល្អជាមួយកម្ពុជា ក្នុងភាពជាមិត្តជិតស្និទ្ធ​ដ៏យូរអង្វែង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.