រដ្ឋមន្ត្រី ថោង ខុន​៖ វត្តមាន​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធីបុណ្យ​សមុទ្រ បង្ហាញ​ពី​

(​កោះកុង​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានចាត់ទុក​វត្តមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្ត​កោះកុង​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ គឺជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍តំ​បន់​ឆ្នេរ និង​ការទទួលខុសត្រូវ​ចំពោះ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បាន​គូសបញ្ជាក់​ប្រាប់ Fresh News យ៉ាង​ដូច្នេះ «​ការអញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ជាពិសេស​ការការពារ និង អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​វិស័យ​ទេសចរណ៍​ ដោយ​ឈរ​លើ​ការប្តេជ្ញាចិត្ត​រួម​មួយ​ច្បាស់លាស់ ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរក្សា​តុល្យភាព​រវាង​ផល ប្រយោជន៍​ខាង​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច​-​សង្គម និង​វប្បធម៌ ស្របពេល ដែល​ខេត្ត​កោះកុង​ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​ខ្ពស់ និង​ប្រណិត (Finest and High Class Resort Town) និង​ជា គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយ ប្រកប​ដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅក្នុង​តំបន់ និង​សកលលោក​តាមរយៈ​ការបង្កើត​នូវ​ផលិតផល​អេកូ​ទេ ស ចរណ៍​ដែល​អាច​ផ្តល់​នូវ​បទពិសោធន៍​ល្អៗ ប្រកបដោយ​គុណភាព​ខ្ពស់ ដិត​ជាប់​អារម្មណ៍​ដល់​ភ្ញៀវទេសចរ ដើម្បី​ចូល​រួមចំណែក​ដល់​ការកាត់បន្ថយ ភាពក្រីក្រ និង​ជំរុញ​កិច្ច​អភិរក្ស​ធនធានធម្មជាតិ រួមចំណែក​ទប់ទល់​បំរែបំរួល​អាកាសធាតុ​ប្រកបដោយ​ប្ រសិ ទ្ធភាព​»​។​

​ពិធីបុណ្យ​សមុទ្ររ​ឆ្នាំ​២០១៨​នេះ រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» អម​ជាមួយ​ពាក្យស្លោក «​អេកូ​ទេសចរណ៍​សម្រាប់ កំណើន​បៃតង និង ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​»​។ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ គណៈកម្មការ​អន្តរក្រសួង បាន​រៀបចំ​ឱ្យមាន​ជា​សកម្មភាព​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖

១៖ ការតាំង​ពិ​ព័​រណ៌​សមិទ្ធផល​, មហោស្រព​ម្ហូបអាហារ​និង​ភេសជ្ជៈ និង គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ សរុប​ចំនួន ៥០០ ស្តង់ ក្នុងនោះ​ស្តង់​ពិ​ព័​រណ៌​ផលិតផល​ក្នុង​ស្រុក​រួម​ទាំង​ស្តង់​ផលិតផល​សហ គ្រាស​ធុន​តូច និង​មធ្យម និង ក្រុមហ៊ុន​អភិវឌ្ឍ មាន​ចំនួន ៣៥០ ស្តង់ និង​ស្តង់​ពិ​ព័រ​ណ៌បរទេស​មានចំនួន ១៥០ ស្តង់ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម រដ្ឋបាលខេត្ត ក្រសួង​ស្ថាប័ន ផ្នែក​-​ឯកជន​។​

២៖ ការដើរ​ក្បួនព្យុហយាត្រា​និង​ការសម្តែង​ទស្សនីយភាព​សិល្បៈ​ដែល​មាន​ការចូលរួម​ពី​សិល្បករ​ខ្មែរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ទាំង​៤​តំបន់ឆ្នេរ និង​បណ្តា​ប្រទេស ជា​មិត្ត​រួមមាន សាធារណៈរដ្ឋ​ឥណ្ឌា​, សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​, ព្រះរាជា​-​ណា​ចក្រ​ថៃ និង​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​។​

៣៖ សកម្មភាព​កីឡា​លើទឹក និង​កីឡា​លើ​ឆ្នេរ (Fun Run ៣-៥ គម​, កីឡា​ទូកក្តោង​, កីឡាបាល់ទះ​លើ​ខ្សាច់​, ប្រដាល់​គុន​ខ្មែរ​, ការ​ប្រកួត​ជា​អន្តរជាតិ​កីឡា​ស្គី​លើទឹក​, ការប្រណាំង​កង់ ២០​គម​, កីឡា​Triathlon, កីឡា​ចោល​ថា​ស​) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

៤៖ ការរៀបចំ​កញ្ចប់​ទស្ស​ន​កិច្ច​ទេសចរណ៍​ក្នុងស្រុក​ដល់​ប្រជា​-​ពលរដ្ឋ យុវជន​មកកាន់​គោលដៅ​អេកូ​ទេសចរណ៍​ខេត្ត​កោះកុង ពោល​គឺ​ផ្សារភ្ជាប់​រវាង​សកម្មភាព​អេកូ​ទេសចរណ៍ ទេសចរណ៍​ទីក្រុង និង​ទេសចរណ៍​សមុទ្រ​ប្រកប​ដោយ​ភាព​ទាក់ទាញ ក្នុងនោះ​មាន​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ទៅកាន់​សហគមន៍​អេកូ​ទេសចរណ៍ ជី​ផាត់ អា​រ៉ែ​ង ព្រៃកោងកាង តា​តៃ និង​មាន​ឆ្នេរ​កម្សាន្ត​ថ្មី​មួយ​គឺ​ឆ្នេរ​ប៉ាក់​ខ្លង​...​។​

៥៖ កម្មវិធី «​កោះកុង​ស្អាត​» អម​ជាមួយ​ការផ្សព្វផ្សាយ​យុទ្ធនាការ «​ភោជនីយដ្ឋាន​ស្អាត ៖ ភោជនីយដ្ឋាន​ដែល​មាន​គុណភាព និង​អនាម័យ​ល្អ ពិសេស​គ្មាន​សំរាម​ជា​ក្រដាស​ក្រោម​តុ​» និង​ផ្សព្វ​-​ផ្សាយ «​ក្រម​ប្រតិបត្តិ​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន ទេសចរណ៍​ស្អាត​»​ផងដែរ​។​

​សូមបញ្ជាក់​ថា ខេត្ត​កោះកុង ដែល​ទទួល​ភារៈ​ជា​ម្ចាស់​នៃ ​ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ ជា​ខេត្ត​ដែល​ប្រកបដោយ​សក្តា នុពល​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ជាច្រើន​ជាអាទិ៍​៖ តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត សហ គ មន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ត្រពាំង​រូង សហគមន៍​អេកូ​ទេសចរណ៍ តា​តៃក្រោម សហគមន៍​ទេសចរណ៍​ព្រៃកោងកាង​ពាម​ក្រសោប និង​មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ខ្នាត​ធំ​ជាច្រើន​ទៀត​ដូចជា រមណីយដ្ឋាន​វិសម្សកាល​តារា​សាគរ រមណីយដ្ឋាន​ទេសចរណ៍​តា​តៃ និង​បណ្តា​រមណីយដ្ឋាន​ធំៗ​ដ៏​ទៃ​ទៀត​ជាច្រើន​ដែល​បាន​នឹង​កំពុង​ដំណើរ​ធុរៈកិច្ច​របស់ខ្លួន ហើយ​តាមរយៈ​សកម្មភាព​នេះ​បាន​នឹង​កំពុង​នាំ​មក​នូវ​ប្រភព​សេដ្ឋកិច្ច​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​កិច្ច​គាំពារ​បរិស្ថាន និង​ធនធានធម្មជាតិ​។ ប្រការ​គួរឱ្យ​កត់សម្គាល់​កន្លងមក​ក្រសួង​ស្ថាប័ន​ជាច្រើន ផ្នែក ឯកជន ដៃគូ​អភិវឌ្ឍ និង​ដោយ​មាន​ក្រសួង​ទេសចរណ៍​ជា​ស្ថាប័ន​នាំមុខ​បាន រៀបចំ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​សហគមន៍​អេកូ​ទេសចរណ៍​យ៉ាងសកម្ម​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.