រដ្ឋមន្ត្រី ថោង ខុន​៖ អ្វីៗ​គ្រប់​យ៉ាង​បាន​រៀបចំ​រួចរាល់​អស់ហើយ សម្រាប់​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​-

(​ភ្នំពេញ​)៖ ខណៈ​ដែល​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ ជិត​ដល់​ថ្ងៃ​សម្ពោធ​នោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ពិ​ព័​រណ៌​ទេសចរណ៍ ពាណិជ្ជកម្ម សកម្ម​កីឡា និង​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩ បាន​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ ក្នុង​កិច្ចប្រជុំ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ជំហរ​រំពឹង​យ៉ាង​មុតមាំ​ថា ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ និង​ប្រព្រឹត្តទៅ​ដោយ​រលូន ខណៈ​មក​ដល់​ថ្ងៃនេះ អ្វីៗ​គ្រប់យ៉ាង ដូចជា ការរៀបចំ​ពិព័រណ៍ បញ្ហា​ម្ហូបអាហារ និង​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​ផ្សេងៗ​ទៀត បាន​រៀបចំ​រួល​រាល់​អស់ហើយ​។​

​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩-៣០-៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ឯកឧត្តម ថោង ខុន បានឱ្យដឹងថា អ្វីៗ​ដល់ពេលនេះ គឺ​បាន​រួចរាល់​អស់ហើយ តាំង​ពី​ការរៀបចំ​ពិព័រណ៍ បញ្ហា​ម្ហូបអាហារ ពិព័រណ៍​ស្ថាប័ន ពិព័រណ៍​រដ្ឋបាល​រាជធានី​-​ខេត្ត ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ គឺ​បាន​រៀបចំ​រួចរាល់​អស់ហើយ ការរៀបចំ​ការងា​រ​សន្តិសុខ សុវត្ថិភាព អនាម័យ​ក៏​បាន​រៀបចំ​រួចរាល់ ហើយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ក៏​រៀបចំ​រួចរាល់​អស់​ផងដែរ តាំង​ពី​ការបាញ់​កាំ​ជ្រូច ទឹក​រាំ ផ្កា​រាំ គឺ​បាន​រួចរាល់​អស់​ហើយ​មក​ដល់​ពេលនេះ​។​

​ចំពោះ​អង្គទូត​មកដល់​ថ្ងៃនេះ​ក៏​មាន​អគ្គរដ្ឋទូត និង​ដំណាង​ស្ថានទូត​មួយចំនួន​បាន​បញ្ជាក់​ពី​ការចូលរួម​ផង​ដែរ​។ ដោយ​ថ្ងៃ​សម្ពោធ​នេះ កៀក​នឹង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល អង្គទូត​មួយចំនួន​ក៏ត្រូវ​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុក​របស់​គេ​។ ដោយឡែក​ក៏មាន​អង្គការ​អន្តរជាតិ​ជាច្រើន​ផងដែរ ដែល​នៅ​ចូលរួម​ជាមួយ​យើង​។ លោក​បន្ថែមថា ទាក់ទង​នឹង​រឿង​កាំជ្រួច​គឺ​បាញ់​ចំនួន​៣​ថ្ងៃ ថ្ងៃទី​២៩-៣០ និង​ថ្ងៃ​ទី​៣១ ពិសេស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ គឺ​នឹង​មាន​ការបាញ់​កាំជ្រួច​ដ៏​អស់​អស្ចារ្យ ចាប់ពី​ម៉ោង​១២​យប់​តទៅ ចំនួន​១​ម៉ោង​ពេញ​ទើប​អស់ ដែល​ការបាញ់​កាំជ្រួច​នោះ​មិនមែន​កាំជ្រួច​ធម្មតា​នោះទេ​គឺ អម​ទៅ​ដោយ​ភ្លេង និង​ផ្កា​ភ្ញី ដ៏​អស្ចារ្យ​ផងដែរ​។ លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ នេះ​ឱ្យបាន​គ្រប់ៗ គ្នា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ មាន​ស្តង់​ពិព័រណ៍​ចំនួន​សរុប​ជាង ៥៦២​ស្ដង់ មកពី​ក្រសួង​ស្ថាប័ន​ផ្សេងៗ គ្នា ចែក​ជា​បួន​តំបន់ A,B,C,D តំបន់ A និង B សម្រាប់​ពិព័រណ៍​សមិទ្ធផល ខណ​ដែល​តំបន់ C និង D គឺ សម្រាប់ ពិព័រណ៍​ម្ហូបអាហារ (​ភូមិ​ម្ហូប​ឆ្ងាញ់​)​។ តំបន់​ទាំង​៤​នេះ មាន​ការចូលរួម​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត​និង​ស្ដង់ ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ និង​ការ វិនិយោគ​របស់​ក្រុមហ៊ុន​នានា និង​មាន​ការចូលរួម​ពី​ប្រទេស​ជា​មិត្ត​មួយចំនួន​ថែមទៀត​។​

​ដោយឡែក​ចំពោះ​ពិព័រណ៍​សមិទ្ធផល​ក្រសួង​-​ស្ថាប័ន ពិព័រណ៍​ពាណិជ្ជកម្ម ទេសចរណ៍ ម្ហូបអាហារ វិនិយោគ និង​ព្រឹត្តិការណ៍​សកម្មភាព​កីឡា​មាន​១២​ប្រភេទ​កីឡា ទាំង​កម្មវិធី​ឆ្លង​ឆ្នាំ​សកល ទាំង​កម្មវិធី​លៀង​សាយភោជន៍​ក៏​រួចរាល់​ផងដែរ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.