រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកជ្រោះប៊ូស្រា ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
-ទីតាំង : ស្ថិតនៅ ភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា មានប្រជាពលរដ្ឋចំនួន ១.០៥៨ គ្រួសារ មុខរបរចម្បង គឺធ្វើចំការ ។
-ផ្ទៃដីសរុបៈ ៣៦៩ ហិកតា។
-ចម្ងាយផ្លូវ :៣៨ គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវជាតិពីទីរួមខេត្ត ។
ទឹកជ្រោះ៖ អាចកម្សាន្តបានទាំងរដូវប្រាំងនិងវស្សា ធម្មជាតិ និងខ្យល់អាកាសល្អស្រស់ត្រកាល ទឹកជ្រោះនេះ ចែកចេញជាបីដំណាក់ៈ
ដំណាក់ទី១ : ហូរធ្លាក់ក្នុងកំពស់ ៨ម ទៅ ១២ម ដែលមានមុខកាត់ទទឹង ១៥ម នៅរដូវវស្សា និងកំពស់ ពី ១០ម ទៅ ១៥ម នៅរដូវប្រាំង ។
ដំណាក់ទី២ : ទឹកហូរធ្លាក់ពីកំពស់ ១៥ម ទៅ ២០ម និងមុខកាត់ទទឹង ២០ម នៅរដូវវស្សា និងកំពស់ពី ១៨ម ទៅ ២៥ម និងមានមុខកាត់ ១៣ម នៅរដូវប្រាំង ។ ទឹកធ្លាក់ទី២ មានចម្ងាយ ១៥០ម ពីទឹកធ្លាក់ទី១ ។
ដំណាក់ទី៣ : ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងជាងល្បាក់ទី២ ល្បាក់នេះមិនអាចទៅដល់បានទេព្រោះជាតំបន់ព្រៃក្រាស់ និងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
ប៊ូស្រាជារមណីយដ្ឋានអាទិភាពជាងគេ ដោយសារថាជាចំនុចទាក់ទាញទេសចរចម្បងរបស់ខេត្ត ពិសេសការរកចំណូលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទីនោះតាមរយៈការអភិវឌ្ឍន៏វិស័យទេសចរណ៍។