រសួងទេសចរណ៍ ណែនាំឱ្យម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃ-គុណភាពសេវាកម្ម នាអំឡុងពេលប្រឡងបាក់ឌុប

រសួងទេសចរណ៍ ណែនាំឱ្យម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃ-គុណភាពសេវាកម្ម នាអំឡុងពេលប្រឡងបាក់ឌុប

ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំស្តីពីការរក្សាតម្លៃ និងរក្សាគុណភាពសេវាកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវរក្សាតម្លៃ និងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជាលោកគ្រូ-អ្នកគ្រូជាដើម។

គួរជម្រាបថា នាថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ជាហេតុតម្រូវឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែង ដែលពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង។

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ក៏បានណែនាំ និងអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ សូម៖
១៖ រក្សាឱ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេលដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ។
២៖ ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឱ្យបានជាអតិបរមានូវរាល់ហេតុការណ៍ទាំងឡាយ ដែលអាចកើតឡើងជាឧបទ្ទេវហេតុ។
៣៖ កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក្តី។

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់បន្ថែមដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមផ្សព្វផ្សាយបន្តនូវស្មារតីនៃសេចក្តីណែនាំនេះ ទៅដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យពួកគេជ្រោតជ្រាប និងចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.