កីឡាករឥណ្ឌូណេស៊ីឈ្នះមេដាយមាស២ លើវិញ្ញាសាកង់ភ្នំ និង​វិញ្ញាសាប្រកួតកង់ភ្នំជា​ក្រុម​បណ្តាក់គ្នា ខណៈកីឡាករកម្ពុជា ឈ្នះមេដាយសំរឹទ្ធ នៅខេត្តសៀមរាប

សៀមរាប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ -- ការប្រគួតកីឡាទោចក្រយាន នៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ លើចម្ងាយផ្លូវ​២៤​គីឡូម៉ែត្រ ស្មើនឹង៦ជុំ ដែលប្រព្រឹត្តទៅនៅជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី កាលពី​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ កីឡាករឥណ្ឌូណេស៊ីឈ្នះមេដាយមាស ២ លើវិញ្ញាសា​កង់ភ្នំ ក្នុងចម្ងាយផ្លូវ២៤ គីឡូម៉ែត្រ និងវិញ្ញាសាប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា Cross Country Reley (XCR) រយៈចំងាយ១៤.៨គីឡូម៉ែត្រ នៅខេត្តសៀមរាបជាលទ្ធផលវិញ្ញាសាកង់ភ្នំផ្នែកបុរស គឺកីឡាករមកពីប្រទេសឥណ្ឌូណេស៊ី ឈ្មោះ FERI YUDOYONO ឈ្នះមេដាយមាស, កីឡាករមកពីប្រទេសឥណ្ឌូណេស៊ី ឈ្មោះ ZAENALFANANI ឈ្នះមេដាយប្រាក់ និង កីឡាករកម្ពុជា ឈ្មោះ KHIM MENGLONG ឈ្នះ​​មេដាយសំរឹទ្ធ ។ 

សម្រាប់វិញ្ញាសាកង់ភ្នំផ្នែកនារី កីឡាការិនីមកពីប្រទេសឥណ្ឌូណេស៊ី ឈ្មោះ SAYU BELLA SUKMA DEWI ឈ្នះបានមេដាយមាស, កីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ឈ្មោះ NUR ASSYIRA ZAINAL ABIDIN ឈ្នះបានមេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសថៃ ឈ្មោះ VONTHANAN PHONKLA ឈ្នះបានមេដាយសំរិទ្ធិ។

ដោយចំពោះ វិញ្ញាសារប្រកួតកង់ភ្នំ ជាក្រុមបណ្តាក់គ្នា Cross Country Reley (XCR) រយៈចម្ងាយ១៤.៨គម នៅតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានអត្តពលិកចំនួន២៤រូប  មកពី៦ប្រទេស រួមមាន៖ ប្រទេសកម្ពុជា ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ដោយក្នុងក្រុមនីមួយៗតម្រូវឱ្យមានកីឡាករ០២នាក់ និងកីឡាការិនី០២នាក់។ 

ការប្រកួតយ៉ាងស្វិតស្វាញក្នុងវិញ្ញាសារប្រកួតកង់ភ្នំ (XCR) ក្រុមកីឡាករ-កីឡាការិនី មកពីប្រទេសឥណ្ឌូណេស៊ី ទទួលជ័យលាភី មេដាយមាស ខណៈប្រទេសថៃ ទទួលបាន​មេដាយប្រាក់ និងមេដាយសំរិទ្ធិបានទៅលើក្រុមកីឡាករ-កីឡាការិនី មកពីប្រទេស​ហ្វីលីពីន ។

កីឡាករមកពីប្រទេសឥណ្ឌូណេស៊ី បានបង្ហាញក្ដីរំភើប បន្ទាប់ពីក្រុមរបស់ខ្លួនបាន​ទទួលជ័យជំនះលើការប្រកួតវិញ្ញាសារកង់ភ្នំ ជាក្រុមបណ្ដាក់គ្នា ។ ម្យ៉ាងទៀត កីឡាកររូប​នេះ ក៏បានកោតសសើរប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍​ស៊ីហ្គេមលើកទី​៣២​នេះថា បានយកចិត្តទុកដាក់ខ្ពស់ទាំងលើទីតាំង និងការទទួលបដិសណ្ឋារកិច្ច​អត្តពលិកទាំងអស់។

គួរបញ្ជាក់ថា ការប្រកួតប្រភេទកីឡាប្រណាំងកង់ភ្នំនេះ បានធ្វើឡើងរយៈពេល៣​ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ឧទ្យានជាតិភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.