វិនិយោគិនចិនជាង១០០នាក់មកពីប៉េកាំង និងហុងកុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

វិនិយោគិនចិនជាង១០០នាក់មកពីប៉េកាំង និងហុងកុង

វិនិយោគិនចិនជាង១០០នាក់មកពីប៉េកាំង និងហុងកុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ វិនិយោគិន និងធុរជនចិនប្រមាណជាង ១០០នាក់ មកពីរដ្ឋធានីប៉េកាំង និងតំបន់រដ្ឋបាលពិសេសហុងកុង (នាគអាស៊ី) ដែលសុទ្ធសឹងជាអ្នកវិនិយោគលំដាប់ខ្ពស់ បានធ្វើដំណើរមកប្រទេសមិត្តកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសសន្តិភាពមួយនេះ ដូចជាវិស័យទេសចរណ៍ជាដើម។

ដើម្បីទទួលស្វាគមន៍ចំពោះវិនិយោគិន និងធុរជនចិនខាងលើ ក្រសួងទេសចរណ៍បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC) រៀបចំជំនួបធុរកិច្ចអាហារថ្ងៃត្រង់សម្រាប់ពួកគេ ព្រមជាមួយសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគហុងកុង និងប៉េកាំង ដែលដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាអភិវឌ្ឍពាណិជ្ជកម្មហុងកុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងលោក Li Hengqing ប្រធាននាយកដ្ឋានកិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ច នៃការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំង និងបណ្តាវិនិយោគិននៅកម្ពុជា ដោយបញ្ជាក់ថា នេះគឺជាជំនួបលើកទី២ បន្ទាប់ពីជំនួបលើកទី១ ខែ្សក្រវាត់ និងផ្លូវ ស្តីពីកិច្ចពិភាក្សាតុមូលលើការវិនិយោគទេសចរណ៍នៅកម្ពុជា ដោយទទួលបានជោគជ័យនៅទីក្រុងហុងកុងកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ឆ្នាំនេះមិនត្រឹមតែជាឆ្នាំពិសេសសម្រាប់ខួប ៦១ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ តែក៏ជាឆ្នាំប្រកាសទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។ កម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិឱ្យបានជាង ៧លាននាក់ នៅឆ្នាំ២០២០ (ក្នុងនោះទេសចរចិនប្រមាណ ៣លាននាក់)។

ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិនិយោគិនចិនមកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត (Creative) និងនិវានុវត្តន៍ (Innovative ) ក្នុងយុគសម័យឌីជីថលូបនីយកម្ម (Digitalization)។

តាមរយៈជំនួបជាដៃគូវិនិយោគពីក្រុងហុងកុង និងក្រុងប៉េកាំង បានបង្ហាញនូវការគាំទ្រ និងជឿជាក់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ដោយពួកគាត់បានសម្ដែងនូវឆន្ទៈពិតចេញពីបេះដូងលើស្ថានភាពរីកចម្រើនរបស់កម្ពុជា សុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានសន្យាជួយសិក្សាលទ្ធភាពរៀបចំគម្រោងវិនិយោគពាក់ព័ន្ធ ពិសេសលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីៗ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងទេសចរណ៍បៃតង និងឆ្លាតវៃ (Green & Smart Tourism City)៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.