សេដ្ឋកិច្ច​និង​ទេសចរណ៍​របស់​កម្ពុជា​កំពុង​តែ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​បើក​ប្រទេស​ចិន​ឡើង​វិញ​

សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍កាលពី​ថ្ងៃ​ចន្ទ​ថា ការ​បើក​ច្រក​ព្រំដែន​របស់​ប្រទេស​ចិន​នាពេល​ខាង​មុខ​នេះ​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​កម្ពុជា​មាន​ភាពរស់រវើក​ឡើងវិញ​។

សម្តេចបានបន្ត​ថា កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​កំពុង​ទន្ទឹង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន បន្ទាប់​ពី​ប្រទេសដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក​គ្រោង​នឹង​បើក​ច្រក​ព្រំដែន​ឡើង​វិញ​នៅ​ថ្ងៃ​ទី ៨ ខែ​មករា។

សម្តេច​បាន​មានប្រសាសន៍ដូឆ្នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេដែលជាជំនួយរបស់ប្រទេស​ចិន​នៅ​ខេត្ត​ក្រចេះ​ថា​៖ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន។

សម្តេចបានបន្ថែមថា កម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន ដោយលោកមានប្រសាសន៍ថា វត្តមានរបស់ពួកគេមានសារៈសំខាន់ចំពោះកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចបានបន្ថែមទៀតថា “នៅពេលដែលចិនបើកព្រំដែនឡើងវិញ ជើងហោះហើរនឹងមានចំនួនកើនឡើង ដូច្នេះយើងសង្ឃឹមថានឹងស្វាគមន៍ភ្ញៀវទេសចរចិនប្រហែល ២ លាននាក់ម្តងទៀត (ក្នុងឆ្នាំ ២០២៣)” ។

មុនការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ២,៣៦ លាននាក់ក្នុងឆ្នាំ ២០១៩។

វិស័យទេសចរណ៍គឺជាសសរស្តម្ភសំខាន់មួយក្នុងចំនោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ នៅមុនការរាតត្បាតនៃជំងឺ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន ៤.៩២ ពាន់លានដុល្លារ ដែលរួមចំណែក១២.១ ភាគរយដល់ផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ CGTN

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.