សមាគមក្លឹបទេសចរណ៍សៀមរាបរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលជួយសិស្សក្រីក្រ៣០០នាក់

សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលលើកទី៤ ដែលលើកនេះធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយសិស្សក្រីក្រ៣០០នាក់ និងផ្សព្វផ្សាយវិស័យ​កីឡាកូនហ្គោល​ដល់ទេសចរ។

លោក ហ្វីលីព សែត កៅ ប្រធានក្លឹប STC បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាប្រកួតវាយកូនហ្គោល មនុស្សធម៌នេះ មានការចូលរួមពីកីឡាខ្មែរនិងបរទេសសរុប៤០នាក់ ដើម្បីរួមចំណែកជួយដល់ការសិក្សា និងផ្លាស់ប្ដូរអនាគតជាវិជ្ជមានដល់សិក្ខា៣០០នាក់ ក្នុងគម្រោង Pre-Employment Program។ លោកបន្ថែមថា គម្រោងនេះផ្តោតសំខាន់លើយុវជន យុវតី នៅតំបន់ដាច់ស្រយាលទាំង១២ស្រុកក្នុងខេត្ត សៀមរាប ដែលពួកគេមានជីវភាពខ្វះខាត និងមិនអាចបន្តការសិក្សាបានខ្ពស់។ សមាគមបានបង្កើតគម្រោងនេះឡើងនៅឆ្នាំ ២០១៩ ក្នុងបំណងបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ដល់យុវជនងាយរងគ្រោះដែលដើរស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

លោក ហ្វីលីព ក៏បានថ្លែងអំណរគុណដល់សប្បុរសជនចូលរួមនាពេលកន្លងមក ដែលរំលេចភាពជាដៃគូ ដ៏ល្អឥតខ្ចោះ និងដើរលើឆន្ទះរួមមួយគឺជួយក្មេងៗដែលខ្វះខាតឱ្យមានឱកាសបានទទួលបានការសិក្សា បង្កើតការងារដល់ពួកគេ បណ្ដុះគោលដៅនិងអាជីពមួយជាក់លាក់ដល់ពួកគេនាពេលអនាគត ក៏ដូចជាកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ចូលរួមលើកកម្ពស់ជាពិសេសក្មេងស្រីឱ្យមានអាជីព ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។

កម្មវិធីប្រកួតនេះមានពីរថ្ងៃ គឺរសៀលថ្ងៃទី៣០ ខែកញ្ញា នៅទីលានវាលកូនហ្គោល ភូកីត្រាខោនទ្រីហ្គោលក្លឹប និងថ្ងៃទី១ ខែតុលា នៅអង្គរហ្គោលក្លឹប។ ថវិកាដែលទទួលបាន សមាគមនឹងបរិច្ចាគទាំងអស់ទៅគម្រោងជួយយុវជនទាំង៣០០នាក់។

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះរួមមាន HSC Beverages Co.,Ltd Angkor Wildlife & Acquarium Cambodian Golf Distribution មជ្ឈមណ្ឌលបណ្ដុះសច្ចៈ ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារ Lee’s Food Service Ltd ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡាវាយហ្គោល Ecgolfhouse/ Srixon Cambodia ផ្សារទំនើបអង្គរ និងក្រុមហ៊ុនទឹកបរិសុទ្ធ Eau Lulen។ល៕

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.