សូមមើលការគ្រប់គ្រងរបស់រមណីយដ្ឋានកសិ-ទេសចរណ៍ ចំការម្រេច La Plantation នៅខេត្តកំពតមួយនេះ ។

សូមមើលការគ្រប់គ្រងរបស់រមណីយដ្ឋានកសិ-ទេសចរណ៍ ចំការម្រេច La Plantation នៅខេត្តកំពតមួយនេះ ។
ខ្ញុំគិតថា ទោះបីអាចថាមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៃស្តង់ដារ រមណីយដ្ឋានកសិទេចរណ៍ តែខ្ញុំគិតថា វាអាចយកជាមូលដ្ឋានរៀនសូត្របាន។
ខ្ញុំបានទៅដល់ទីនោះកាលពីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នេះ តាមការ រាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត។ ខ្ញុំឃើញថាៈ

១- លើផ្នែកបច្ចេកទេសកសិកម្ម ពួកគាត់បានយកចិត្តទុកដាក់ដោយហ្មត់ចត់ នៅលើបច្ចេកទេសដាំដុះដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃស្តង់ដារ GI -Geographical Identification ពោលគីចាប់តាំងពីគុណភាពទឹក ស្រោចស្រព ការប្រមូលផល ការវេចខ្ចប់។ល។

២- លើផ្នែកគ្រប់គ្រង ទេសចរណ៍ពួកគាត់ ធ្វើការគ្រប់គ្រងបានល្អ មានអ្នកគ្រប់គ្រង ខាងផ្នែកលក់ មានបដិសណ្ឋារកិច្ចល្អ មានមគ្គុទេស្ទក៍ ដែលចេះជំនាញកសិកម្ម យល់ដឹងពីដំណាំម្រេច និងមានជំនាញវិជ្ជាជីវៈមគ្គុទេស្ទក៏ច្បាស់លាស់។ ភ្ញៀវចូល ទស្សនាចំការត្រូវបានរៀបចំជាក្រុម។មានអ្នកគ្រប់គ្រងភ្ញៀវចេញ-ចូល កត់ត្រា បានត្រឹមត្រូវ មិនចាំបាច់លក់សំបុត្រចូល ដែលនាំរំខានដល់ភ្ញៀវ។ការដាក់តាំងលក់ផលិតផល និងសេវាភេសជ្ជៈបានល្អ ប្រកបដោយវិជ្ជាជីវះ។

៣-ការផ្សព្វផ្សាយបានល្អ តាមរយះ website ផ្ទាល់។

៤- ភ្ញៀវភាគច្រើនជាភ្ញៀវអឺរ៉ុប ៦០% ជាបារាំង។
នៅខេត្តកំពត មានរមណីយដ្ឋាន កសិ-ទេសចរណ៍ចំការម្រេច មួយទៀត ឈ្មោះ Starling Ridge នៅក្បែរគ្នា ក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ដែលមានការគ្រប់គ្រងល្អ​ស្រដៀងគ្នា។

៥- ចំណុច ដែលនៅសេសសល់ របស់យើង គីផ្លូវទៅកាន់ទីនោះមិនទាន់បាន​អភិវឌ្ឍន៏ល្អ។ក្រសួងអភិវឌ្ឍន៏ជនបទនឹងធ្វើផ្លូវក្រាលកៅស៊ូជូននៅឆ្នាំ២០២០។រីឯផ្លាកសញ្ញាចង្អុលបង្ហាញតាមដងផ្លូវក៏នៅខ្វះខាត។
នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ គួររៀចំ Farm Trip នៃមន្ទីរទេសចរណ៍ ទាំង២៥ និងផ្នែកពាក់ព័ន្ធ ទាំងផែ្នកសាធារណៈ និងផ្នែក ឯកជន​ទៅស្វែងយល់ និងសិក្សារៀនសូត្រនៅទីនោះ។