សៀមរាបក្រៅពីប្រាសាទ(សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ)
ចុងសប្ដាហ៍នេះលោកអ្នកមិនដឹងទៅណាមែនទេ? រកកន្លែងធម្មជាតិហើយស្អាត មានម្ហូបឆ្ងាញ់ៗ កន្លែងថតរូបស្អាតៗ? ត្រឹមតែ ១៥នាទីពីក្រុងសៀមរាបប៉ុណ្ណោះ លោកអ្នកអាចមកកម្សាន្តអារម្មណ៍ទីនេះបានមានដូចជា៖
-កម្សាន្តជាមួយកីឡាទេសចរណ៍ជាច្រើនដូចជា៖ ការបាញ់កាំភ្លើងខ្យល់ បាញ់ធ្នូ បាញ់ជំពាម
-កូនៗលោកអ្នកអាចរត់លេងក្នុងទីលានដ៏ធំទូលាយ និងមានឧបករណ៍ក្មេងលេងជាច្រើនប្រភេទ
-អាចស្ទូចត្រី និងអាចជិះទូកក្នុងបឹងរបស់សហគមន៍
-អាចបោះតង់ក្បែរមាត់ទឹក មានភ្នក់ភ្លើង ដុតពោត ដុតដំឡូង
-អាចជិះរទេះគោ ឬឡានហ្ស៊ីប គយគន់ទេសភាពស្រុកស្រែ
-អាចរាំលេង ឬច្រៀងលេង ជាមួយក្រុមតន្ត្រីបុរាណ និងសម័យក្នុងឱកាសពិធីជប់លៀង និងថ្ងៃចុងសប្តាហ៍
-អាចថតរូបតាមប្លង់ស្អាតៗជាច្រើន បែបធម្មជាតិ
-អាចតែងសម្លៀកបំពាក់បែបបុរាណជាច្រើនម៉ូដ
-មានកាហ្វេ និងភេសជ្ជៈគ្រប់មុខតាមតម្រូវការ
លោកអ្នកមកលេងទីនេះដឹងតែមិនខកបំណងនោះទេ បើនិយាយពីមាន់ដុត នរណាក៏ល្បីដែរ មាន់ដុត មាន់អាំង បាគង គឺថាឆ្ងាញ់ និយាយបែបនេះ នៅមានមុខម្ហូបឆ្ងាញ់ផ្សេងៗទៀតជាច្រើន មិនមែនតែមាន់នោះទេ
ដើម្បីភាពងាយស្រួល សូមលោក លោកស្រី មេត្តាកក់កន្លែង និងមុខម្ហូបទុកជាមុន តាមរយៈលេខទូរស័ព្ទ ខាងក្រោម :
089 51 60 65 (Cellcard)
070 39 70 70 (Smart)
ទីតាំងសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតាមផ្លូវទៅប្រាសាទបាគង ឬស្វែងរកតាមរយៈ
Google Map : https://goo.gl/maps/TC6uE8iN9TB8NzGM9
#លើកស្ទួយទេសចរណ៍ក្នុងស្រុក #សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ #ស្រុកប្រសាទបាគង #សៀមរាប
#សៀមរាបក្រៅពីប្រាសាទ #weekendvibes #Checkinsiemreap #siemreaptrip #siemreapcambodia #siemreapbeyondthetemple