សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលរស់នៅក្នុងខណ្ឌ ៧មករា មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Sinovac) ដូសទី២ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១
ដើម្បីទទួលបានការចាក់វ៉ាក់សាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងដូសទី១ (ប័ណ្ណពណ៌ខៀវ) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ក្នុងករណីមិនបានយកមកជាមួយនូវប័ណ្ណ និងឯកសារទាំងនេះ គឺអាចបង្ហាញឯកសារទាំងនេះតាមប្រព័ន្ធអេឡិកត្រូនិកបាន៕