សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល៥៩ គីឡូម៉ែត្រ ពីក្រុងសិរីសោភ័ណ ប្រើរយៈពេលក្នុងការធ្វើដំណើរប្រហែលជាង១ម៉ោងទើបទៅដល់ទីនោះ បន្ទាប់ពីទៅដល់ភ្ញៀវទេសចរអាចទស្សនាប្រាសាទ និងរមណីដ្ឋាននានា ដែលស្ថិតនៅតំបន់នោះ មានដូចជា៖ ប្រាសាទបន្ទាយឆ្មារ បារាយណ៍មេបុណ្យ អាងជើងគ្រុស ប្រាសាទបន្ទាយទ័ព។
+សេវាកម្សាន្ត៖
-ជិះរទេះគោ ជិះគោយន្ត ទៅទស្សនាតាមរមណីយដ្ឋាននានា
-ជិះទូកកម្សាន្តនៅអាងជើងគ្រុស
-យល់ដឹងពីទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជននៅតំបន់នោះ
-បរិភោគម្ហូបអាហារតាមតំបន់
-ថតរូបអនុស្សាវរីយ៍
Contact Banteay Chhmar CBT:
https://www.visitbanteaychhmar.org/the-temples/
Phone number, Telegram and WhatsApp: +85512237605 / +855977237605 / +85512435660
ប្រភពរូបភាព Sophal Tath