ស្ដង់ដា​ចលនា​ប្រឡងប្រណាំង​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​៣ ឆ្នាំ​២០១៩

នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម ណេ​ប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ បាន​ដឹកនាំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ស្ដង់ដា​ចលនា​ប្រឡងប្រណាំង​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​៣ ឆ្នាំ​២០១៩” អម​ជាមួយ​ការប្រគល់​
1. សៀវភៅ និង​នីតិវិធី​ស្តីពី “​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​”
2. Poster “​របៀប​បង្កើត Green Passport” សម្រាប់​ចលនា​ប្រឡងប្រណាំង​ភោជនីយដ្ឋាន​ស្អាត​
3. និង Poster “​របៀប ប្រើប្រាស់ App បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​”
​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​២៥​រាជធានី​-​ខេត្ត ដេ​ី​ម្បី​ផ្សព្វផ្សាយ​បន្ត​។​

​សូម​ចូលរួម​ដេ​ី​ម្បី កម្ពុជា​ស្អាត កម្ពុជា​បៃតង​។​