អង្គការទេសចរណ៍ពិភពលោក៖ ឆមាសទី១ ឆ្នាំ២០១៩ ពិភពលោកទទួលបានទេសចរ ៦៧១លាននាក់ កើនឡើង ៤%

អង្គការទេសចរណ៍ពិភពលោក៖ ឆមាសទី១ ឆ្នាំ២០១៩ ពិភពលោកទទួលបានទេសចរ ៦៧១លាននាក់ កើនឡើង ៤%

(រុស្ស៊ី)៖ នៅក្នុងសន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា រយៈពេល ៦ខែ ដើមឆ្នាំ២០១៩នេះ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ៦៧១លាននាក់ កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ នេះបើតាមប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាឱកាសចូលរួមក្នុងសន្និបាតខាងលើនេះ។

សន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោក ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេនភីតធឺរស្បឺក (Saint Petersburg) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០១៩។ ប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដែលចូលរួមក្នុងសន្និបាតលើកទី២៣ របស់អង្គការទេសចរណ៍ពិភពលោកខាងលើនេះ ត្រូវបានដឹកនាំដោយលោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ថ្លែងពីទីក្រុងសេនភីតធឺរស្បឺក លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងសន្និបាតលើកទី២៣នេះ អង្គការទេសចរណ៍ពិភពលោក បានបង្ហាញអំពីកំណើនភ្ញៀវទេសចរពិភពលោក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ ដោយទទួលបានទេសចរប្រមាណ ៦៧១លាននាក់ ក្នុងកំណើន ៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

លោក ថោង រដ្ឋសក្តិ បានបន្តថា ក្នុងចំណោមកំណើនទេសចរដែលពិភពលោកទទួលបាននោះ រួមមាន៖ នៅតំបន់មជ្ឈិមបូព៌ាកើនឡើង ៨% នៅអាស៊ីប៉ាស៊ីហ្វិកកើនឡើង ៦% នៅទ្វីបអឺរ៉ុបកើនឡើង ៤% នៅទ្វីបអាហ្វ្រិកកើនឡើង ៣% និងនៅទ្វីបអាមេរិកកើនឡើង ២%។ រីឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់អាស៊ីទក្សិណ និងតំបន់អាស៊ីបូព៌ា ក៏មានការកើនឡើងចាប់ពី ១-៥% ផងដែរ។

លោកអគ្គនាយកបានបន្ថែមថា កំណើនទេសចរពិភពលោក ៤% នេះ គឺស្របទៅនឹងការរំពឹងទុករបស់អង្គការទេសចរណ៍ពិភពលោក ដែលបានព្យាករណ៍កាលពីឆ្នាំមុន ហើយក៏ជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពិភពលោកទាំងមូលផងដែរ។

អង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ទៀតថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរយ៉ាងដូច្នេះ ក៏ដោយសារមានការចូលរួមពីវិស័យពាក់ព័ន្ធមួយចំនួន ដូចជា ផលិតផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើង ការជួយសម្រួលមធ្យោបាយធ្វើដំណើររបស់ទេសចរ ពិសេសគឺការធ្វើដំណើរតាមផ្លូវអាកាស គួបផ្សំនឹងថ្លៃសំបុត្រជិះយន្តហោះក៏មានភាពសមរម្យជាងមុន ហើយទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ ក៏ត្រូវបានសម្របសម្រួលឱ្យភាពងាយស្រួលជាងមុនផងដែរ។

ប៉ុន្តែទន្ទឹមនឹងការអបអរសាទរចំពោះកំណើននេះ អង្គការទេសចរណ៍ពិភពលោក ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ព្រមទាំងបញ្ហាមួយចំនួនដែលកើតចេញពីបដិវត្តឧស្សាហកម្ម ៤.០ ផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.