ក្រសួងទេសចរណ៍ ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ ២០២២-២០២៤
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ ដែលគ្រោងនឹងប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។
ក្រសួងទេសចរណ៍ បានណែនាំដល់ម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ដូចខាងក្រោម៖
១៖ ម្ចាស់អាជីវកម្មសណ្ឋាគារ អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ នៅក្រសួងទេសចរណ៍ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្ត។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ៖ 098 531 099 ឬសារអេឡិចត្រូនិច E-mail:aseangreenhotel.cambodia@gmail.com។
២៖ ភ្ជាប់មកជាមួយនូវពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ អាជ្ញាបណ្ណទេសចរណ៍មានសុពលភាពចេញដោយក្រសួងទេសចរណ៍ និងវិញ្ញាបនបត្រចំណាត់ថ្នាក់សណ្ឋាគារចេញដោយក្រសួងទេសចរណ៍ (យ៉ាងតិចផ្កាយ៣)។
សូមម្ចាស់អាជីវកម្មសណ្ឋាគារទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្ដង់ដាសណ្ឋាគារបៃតងអាស៊ានលើកទី៨ សម្រាប់ឆ្នាំ២០២២-២០២៤ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖