ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ខែមេសា កម្ពុជាទទួលបានភ្ញៀវជិត៣៣ម៉ឺននាក់, ទោះបីបុណ្យចូលឆ្នាំបញ្ចប់ តែនៅមានអ្នកដើរកម្សាន្តច្រើនទៀត

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយនៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣២៧,២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១,៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៧១៩នាក់ ហើយបើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើនទៀត។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់
* ខេត្តបាត់ដំបង ៤១,៦៦៧នាក់
* ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់
* រាជធានីភ្នំពេញ ៣០,៨៩៥នាក់
* ខេត្តកំពត ២៦,៦៤៤នាក់
* ខេត្តកែប ២៥,២៨៥នាក់
* ខេត្តសៀមរាប ២២,៦៩៣នាក់។
ចំនួនភ្ញៀវប្រមាណជិត៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។
បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋបានបន្តកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំនៅតាមវត្តអារាមនានារហូតដល់ចុងសប្តាហ៍នេះ។
ភាគច្រើននៃភ្ញៀវក្នុងសប្តាហ៍នេះ គឺជាភ្ញៀវក្នុងរាជធានីខេត្តនីមួយៗផ្ទាល់ ដោយប្រជាពលរដ្ឋភាគច្រើនបានដើរកម្សាន្តតាមបណ្តាខេត្តរួចហើយកាលពីឱកាសពិធីបុណ្យចូលឆ្នាំ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋខ្លះ ពិសេសអ្នកភ្នំពេញដែលខកខានមិនបានដើរលេងនាឱកាសចូលឆ្នាំដោយសារពួកគាត់មិនចង់ជួបជុំកកកុញមនុស្សច្រើន បានចេញដើរកម្សាន្តនាចុងសប្តាហ៍នេះ ពិសេសគោលដៅខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម។
ទោះបីចប់ពិធីបុណ្យចូលឆ្នាំ ក្រសួងទេសចរណ៍ក៏នៅតែជំរុញឲ្យមន្ទីរទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្ត SOP ទប់ស្កាត់ជំងឺកូវីដ-១៩ និងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.