ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ សាលាសិល្បៈក្បាច់គុនសៅលិញនៃខេត្តហឺណាន នឹងជួយបង្ហាត់ក្បាច់គុន ដល់កម្ពុជា

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ សាលាសិល្បៈក្បាច់គុនសៅលិញនៃខេត្តហឺណាន នឹងជួយបង្ហាត់ក្បាច់គុន ដល់កម្ពុជា

(ចិន, ក្រុងទឹងហ្វឹង)៖ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តហឺណាន ក្នុងការជួយដល់វិស័យកីឡាកម្ពុជា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណកម្មធិការ ជាតិ អូឡាំកម្ពុជា បានឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅខេត្តហឺណាន បានទៅទស្សនកិច្ចសាលាសិល្បៈក្បាច់គុនសៅលិញថាហ្កូវ (Shaolin Tagou Martial Arts School) នៅទីក្រុងទឹងហ្វឹង នៃខេត្តហឺណាន់។

សាលាក្បាច់គុនដ៏ធំនេះនឹងផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលក្បាច់គុន កុងហ្វ៊ូ (រួមមាន វូស៊ូ ឬ តាជី) ដល់កម្ពុជា ដោយផ្ដើមពីការបណ្ដុះបណ្ដាលគ្រូកម្ពុជា និងទទួលការបណ្តុះបណ្តាលកីឡាករកម្ពុជាតាមសំណូមពរជាក់ស្តែងរបស់កម្ពុជា សំដៅធ្វើឲ្យកីឡាកម្ពុជាមានសមត្ថភាពចូលរួមការប្រកួតក្បាច់គុន កុងហ៊្វូ (វូស៊ូ តាជី) ដែលជាកីឡាយុទ្ធសីលមួយរបស់ចិន ដែលកំពុងល្បីល្បាញលើពិភពលោក ហើយដែលជាប្រភេទកីឡា មួយដែលមានបញ្ចូលក្នងការប្រកួតក្នុងតំបនអាសុី និងអាសុីអាគ្នេយ៍ ASEAN GAMES ផងដែរ។ ការជំរុញការហាត់រៀនកីឡានេះក៏នឹងចូលរួមលើកកម្ពស់កីឡា សុខភាព ទេសចរណ៍ ដែលជាចូលរួមទាក់ទាញទេសចរចិនមកកម្ពុជាផងដែរ៕