ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃ១៤-១៦ ខែឧសភា កម្ពុជាទទួលបានទេសចរសរុបជិត៥ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុ ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។
ឯកឧត្តម​បានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូង ដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។ ប៉ុន្តែក៏នៅទាបជាងសភាពការណ៏មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ រួមមាន៖
* ខេត្តកំពត ១០,៩៤២ នាក់
* ខេត្តបាត់ដំបង ៧,៧១០ នាក់
* ខេត្តកំពង់ស្ពឺ ៥,៩១៣នាក់
* ខេត្តសៀមរាប ៤,៧៤២ នាក់
* ខេត្តកែប ៤,៣០៤នាក់
* ខេត្តកំពង់ចាម ៣,០៩៥នាក់
* ខេត្តព្រះវិហារ ២,០០៣នាក់
* ខេត្តព្រះសីហនុ ១,៩៨៤នាក់។

ឯកឧត្តម​រដ្ឋមន្ត្រីបានបន្តថា ប្រជាពលរដ្ឋទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរ ដែលខុសពីរយៈពេល ២ សប្តាហ៍កន្លងមក ភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់។ បណ្តាខេត្តដែលមានអត្រាទាបនៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្តក៏បានដើរកម្សាន្តកាន់តែច្រើននៅតាមរមណីយដ្ឋាននានាក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើន គឺជាភ្ញៀវទេសចរដែលទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូចក្នុងចំណោមមិត្តភ័ក្ត ពិសេសក្រុមយុវជន ដែលបានជ្រើសការធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងព្រេង ដែលជាកន្លែងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព។
ក្រុមហ៊ុនទេសចរណ៍មួយចំនួនក៏បាននិងកំពុងរៀបចំកញ្ចប់ទស្សនកិច្ច ដើម្បីនាំភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នៅតាមបណ្តាខេត្តដែលមានអត្រាឆ្លងទាបនៃជំងឺកូវីដ-១៩ផងដែរ។
ម្ចាស់រមណីយដ្ឋានទេសចរណ៍មួយចំនួន ក៏បាននិងកំពុងរៀបចំបើកដំណើរការជាបណ្តើរៗឡើងវិញ ដោយបានអនុវត្តយ៉ាងម៉ត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ ដូចជា ការបន្តហាមឃាត់ការលក់គ្រឿងស្រវឹង និងការហាមឃាត់ការជួបជុំមនុស្សអ៊ូអរជាដើម៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.