ក្រសួងទេសចរណ៍បានបង្កើតកម្មវិធីវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធវីដេអូ ស្តីពី "ការបញ្ចូលទិន្នន័យមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានវិធានសុវត្ថិភាពទេសចរណ៍នៅក្នុងប្រព័ន្ធអនឡាញ
នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឆាយ ឃុនឡុង ទីប្រឹក្សា និងជាអគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានដឹកនាំកម្មវិធីវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធវីដេអូ ស្តីពី "ការបញ្ចូលទិន្នន័យមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានវិធានសុវត្ថិភាពទេសចរណ៍នៅក្នុងប្រព័ន្ធអនឡាញ " ដល់មន្រ្តីរដ្ឋបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត សរុបចំនួន២៦៥នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងឱ្យមន្រ្តីជំនាញថ្នាក់មូលដ្ឋានយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍របស់អាជីវកម្មទេសចរណ៍នៅតាមមូលដ្ឋាន និងសហគមន៍របស់រាជធានី-ខេត្តទាំងអស់ស្របតាមវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលដាក់ចេញដោយក្រសួងទេសចរណ៍។ សូមជូនតំណរភ្ជាប់ប្រព័ន្ធអនឡាញស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ www.tourismsafety.visitcambodia.travel
ចំពោះវីដេអូស្តីពីការបង្ហាញប្រព័ន្ធគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានវិធានសុវត្ថិភាពទេសចរណ៍មានដូចខាងក្រោម៖
https://t.me/tourismkh/352