ឯកឧត្តម ណេប សាមុត អគ្គលេខាធិការនៃ គ.ជ.វ.ទ. និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត
ទីស្តីការក្រសួងទេសចរណ៍៖ នារសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ណេប សាមុត អគ្គលេខាធិការនៃ គ.ជ.វ.ទ. និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីដល់ម្ចាស់ជ័យលាភីនៃកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម “វីថីម្ហូបអាហារខេត្តកំពង់ធំ” ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង សមាជិក សមាជិកា និងក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.ជ.វ.ទ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ និងប្អូនៗនិស្សិត។
សូមបញ្ជាក់ផងដែរថា៖ ការប្រកួតប្រជែងនេះ បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២០ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមប្រកួតចំនួន ១៥ក្រុមជំរុះយកជ័យលាភីចំនួន ០៣ក្រុមចុងក្រោយ ដូចខាងក្រោម៖
- ជ័យលាភីលេខ១៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យលឹមកុកវីង មានលោក សូរ ម៉ុងដេរ៉ូ, លោក ឯមហុង បញ្ញារិទ្ធ,លោក ដន ឧត្តម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤,០០០,០០០ រៀល និងវិញ្ញាបនបត្រ។
- ជ័យលាភីលេខ២៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន មានលោក ឡុង វុត្ថានិត, កញ្ញា អេង ស្រីនិត, កញ្ញា វឿន វ៉ាន់ច័ន្ទណារី ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣,០០០,០០០ រៀល និងវិញ្ញាបនបត្រ។
- ជ័យលាភីលេខ៣៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន មានលោក ជិន សុភិន, លោក ពេជ ហ៊ឹនសូនាង, កញ្ញា សារ៉ន លីរតនា ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,០០០,០០០ រៀល និងវិញ្ញាបនបត្រ។
កម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម “វីថីម្ហូបអាហារខេត្តកំពង់ធំ” បានរៀបចំឡើងដោយ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយនឹងរដ្ឋបាលខេត្តកំពង់ធំ និងសហភាពសហព័ន្ធយុវជនកម្ពុជា។