ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមក្នុងពិធី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញ

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមក្នុងពិធី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ជំហ៊ានទី ឆ្នាំ២០២០-២០២៤ ជាមួយឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Nadia Ottiger នាយករងកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលក្នុងនោះ SDC បានបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលស្វីស ដើម្បីគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា រួមទាំងវិជ្ជាជីវៈទេសចរណ៍ សម្រាប់បណ្តុះបណ្តាលនៅខេត្តគោលដៅគម្រោងចំនួនប្រាំរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ។ កម្មវិធីអភិវឌ្ឍជំនាញជំហ៊ានទី២ នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូល។ សម្រាប់ជំហ៊ានទី២ ឆ្នាំ២០២០-២០២៤ ក្រសួងទេសចរណ៍នឹងដឹកនាំការងារលើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍លើកម្មវិធី បណ្តុះបណ្តាលបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា (Hospitality for Kampuchea-HoKa) ដល់យុវជន និងយុវជនារីក្នុងខេត្តគោលដៅចំនួនរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងព្រះវិហារ លើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលក្នុងនឹងផ្តល់នូវវិថីអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈពិតប្រាកដយល់យុវជន បង្កើតការចាប់យកឱកាសការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ។ គម្រោងនឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបង្កើតបានមូលធនមនុស្សសម្រាប់វិស័យទេសចរណ៍លើការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ក្នុងបរិបទខេត្តគោលដៅអេកូទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.