ឯឧ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បង្ហាញឆន្ទៈស្នើដាក់នំបញ្ចុកជាម្ហូប ដំណាងជាតិខ្មែរ

ឯឧ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បង្ហាញឆន្ទៈស្នើដាក់នំបញ្ចុកជាម្ហូប ដំណាងជាតិខ្មែរ

ឯឧ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈយ៉ាងមុតមាំចំពោះប្រជាពលរដ្ឋកម្ពុជាថា លោកនឹងពិភាក្សាជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើសុំទៅអង្គការយូណេស្កូសុំដាក់បញ្ចូល «នំបញ្ចុកខ្មែរ» ជាសម្បត្តិបេតិកភណ្អរូបិយពិភពលោក ក្រោយព្រឹត្តិការណ៍ពិសារនំបញ្ចុកសន្តិភាព សាមគ្គិភាព ឯកភាពជាតិ នៅទូទាំងប្រទេស។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំពិធីពិសានំបញ្ចុកសន្តិភាព សាមគ្គី ឯកភាពជាតិ ជាមួយប្រជាពលរដ្ឋទាំងពីរស្រុកខាងលើ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។

នាឱកាសនោះ ឯឧរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយពេលប្រជាពលរដ្ឋរៀបចំពិធីជួបជុំពិសានំបញ្ចុកសន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ លោកនឹងពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា អំពីការបំពេញបែបបទស្នើដាក់បញ្ចូល «នំបញ្ចុក» នេះជាម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និង ស្នើសុំសម្បត្តិបេតិកភណ្អរូបិយពិភពលោកនៅអង្គការយូណេស្កូ។

ដើមចមដែលបណ្ដាលឱ្យឯឧរដ្ឋមន្ត្រី មានឆន្ទៈកសាងសមិទ្ធផលជូនជាតិខេមរាយ៉ាងដូច្នេះ គឺដោយសារលោកមើលឃើញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ចង់ឱ្យនំបញ្ចុកដែលមានតាំងពីដូនតាជំនាន់ដើមមួយនេះ ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ ពិសេសគឺបានបរិភោគផ្ទាល់ផងដែរ។

ឯឧ ជឿជាក់ថា នំបញ្ចុកខ្មែរនេះ ប្រាកដជាមានប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ និងបានបរិភោគគ្រប់គ្នា ហើយមិនចាញ់នំបរទេសផ្សេងឡើយ។ឯឧ ក៏បានបញ្ជាក់អះអាងថា កើតក្នុងត្រកូលគ្រួសារក្រីក្រម្នាក់ លោកបាន ចេះធ្វើនំបញ្ចុកច្បាស់លាស់ តាំងពីកុមារភាព ជាមួយ នឹងគ្រួសារ ដ៏កំសត់របស់លោក។ 
ឯឧ រដ្ឋមន្ត្រី ក៏បានអះអាង ផងដែរថា នៅក្នុងពិពណ៌ ម្ហូបអាហារ Gastronomy ដែលក្រសួង ទេសចរណ៍ប្រុងរៀបចំក្នុងខែកញ្២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរ មួយចំនួនទៀត ដូចជា សម្លរម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោត ។ល។ ក៏នឹងត្រូវបានត្រៀមរៀបចំ ជាដំណាង អោយ ម្ហូបអាហារ ខ្មែរ ដើម្បី ទាក់ទាញទេសចរ ផងដែរ។

ជាការពិតណាស់ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា រៀបចំពិធីជួបជុំគ្នាពិសានំបញ្ចុកសន្តិភាពឱ្យបានអធិកអធម នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។

ដើម្បីអនុវត្តតាមការអំពាវនាវនេះ ឯឧ រដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមការងារ អោយធ្វើការរៀបចំពិធីនេះឱ្យបានល្អត្រឹមត្រូវ តាមក្បួនខ្នាតនំបញ្ចុកខ្មែរ ក្នុងនោះត្រូវរៀបចំចង្ហាន់នំបញ្ចុក សម្រាប់ប្រគេនព្រះសង្ឃនិងប្រជាពលរដ្ឋនៅតាមវត្តអារាមនិងតាមភូមិផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.