ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាក្រសួងទេសចរណ៍ និងមន្រ្តីជំនាញគម្រោងមួយចំនួនទៀត បានចូលរួមកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ (4th Policy Dialogue) រវាងរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំដោយ ឯ.ឧ ជា បូរ៉ា រដ្ឋលេខាក្រសួងទេសចរណ៍ និងមន្រ្តីជំនាញគម្រោងមួយចំនួនទៀត បានចូលរួមកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ (4th Policy Dialogue) រវាងរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តាមប្រព័ន្ធវីឌីអូខុនហ្វឺរ៉េន (Video Conference, Zoom) ក្រោមអធិបតីភាព ឯ.ឧ វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច លោកជំទាវ Eva NGUYEN Binh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និង Mr. Remi Genevey, AFD Director Eastern Europe, Middle East and Asia. សូមរំលឹកថា ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ក្រោមហិរញ្ញប្បទានឥណទាន និងគម្រោងពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទានឥតសំណងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)៕