រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ ADB បន្ត​គាំទ្រ​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ និង​ឦសាន​បន្ថែមទៀត​

(​ភ្នំពេញ​)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ បានស្នើ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់ ADB បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍​នៅ​តំបន់ឆ្នេរ និង​តំបន់​ឦសាន រួមចំណែក​ដល់​ការលូតលាស់​បៃតង​នៅ​កម្ពុជា (Green Growth) ជាពិសេស​ស្នើឲ្យ​ជួយ​គាំទ្រ​ដល់​រៀបចំ និង​អភិវឌ្ឍន៍​កីឡា​ទេសចរណ៍​លើ​ទឹក​នៅ​តំបន់ឆ្នេរ​ផងដែរ​។​
​ការស្នើ​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ឯកឧត្តម ថោង ខុន ជាមួយ​លោកស្រី Sunniya Durani-Jamal ប្រធាន ADB CARM នា​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍ ដើម្បី​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ពិសេស​នៅ​តំបន់ឆ្នេរ តំបន់​ភាគ​ឦ សាន និង​តំបន់​សហគមន៍​នានា ដូច្នេះហើយ​បានជា​លោក​ស្នើ​ទៅកាន់​តំណាង​ធនាគារ​ដ៏​ធំ​មួយ​នេះ ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​តំបន់​ទាំងនោះ​។​
​ជា​ការឆ្លើយតប លោកស្រី Sunniya Durani-Jamal បាន​ទទួលយក​នូវ​សំណើ​របស់​លោក​រដ្ឋមន្ត្រី ថោង ខុន ដើម្បី​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​ជា​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា នៅ​ឆ្នាំ​២០២០-២០២២ ខាងមុខ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​ភាគី ADB ថា​បច្ចុប្បន្ន ក្រសួង​ទេសចរណ៍ បាន​និង​កំពុង​អនុវត្ត​គម្រោង​ចំនួន​២៖
១៖ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័​ន្នក្នុង​មហាអនុតំបន់មេគ​ង្គ (GMS TIIG No. 3194-CAM (SF) ដិយ​ផ្តោត​លើ​៖

*​ការកសាង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត និង​កំណាត់​ផ្លូវ​ត​ភ្ជាប់ ការធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​បរិស្ថាន​ជុំវិញ​ផ្សារ​ក្តាម​ខេត្ត​កែប ដូចជា ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ បង្គន់​អនាម័យ មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ឃ្លាំង​ផ្ទុក​សម្ពារៈ អគារ​សន្តិសុខ អណ្តូងទឹក ប្រព័ន្ធ​ប្រឡាយ សួនច្បារ​
*​ការពង្រឹង​សមត្ថភាព​ក្នុង​ការគាំទ្រ​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍ ដូចជា ការអភិរក្ស​បេតិកភណ្ឌ និង​ការលើកកម្ពស់​ការយល់​ដឹង​ការរៀបចំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នៅ​ខេត្ត​គោលដៅ​
*​ការកសាង​សមត្ថភាព​គ្រូ​បង្គោល​ស្តង់ដា​ទេសចរណ៍​អាស៊ាន លើ​ជំនាញ​គេហ​កិច្ច ការផ្តល់​សេវា​ភេសជ្ជៈ និង​ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច និង​ការិយាល័យ​ជួរមុខ​

២៖ គម្រោង GMS TIIG II No. 3701-CAM (COL)៖ គម្រោង​នេះ​ត្រូវបាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ធាតុ​ចេញ​ចំនួន​៣៖*​ធាតុ​ចេញ​ទី​១៖ ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសច​រណ៍ និង​សេវា​បរិស្ថាន​ទីក្រុង (១) កសាង​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​រឹង​នៅ​ខេត្ត​កែប (២) ការកសាង​ផ្លូវ​បណ្តោយ​ឆ្នេរ​ប្រមាណ ៨​គីឡូម៉ែត្រ និង​ការរៀបចំ​សេវា​បរិស្ថាន និង​សម្បទា​ផ្លូវ (៣) ការកសាង​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ និង​នៅលើ​កោះរ៉ុង និង​ផ្លូវ​ដើរ​មាត់សមុទ្រ​

*​ធាតុ​ចេញ​ទី​២៖ ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន នៅ​ខេត្ត​តំបន់ឆ្នេ​រទាំង​០៤
*​ធាតុ​ចេញ​ទី​៣៖ ការពង្រឹង​សមត្ថភាព​ក្នុង​ការគាំទ្រ​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ការ បណ្តុះបណ្តា ល​ជំនាញ និង​ការពង្រឹង​សេវាកម្ម​ទេសចរណ៍ ការផ្សព្វផ្សាយ​គោលដៅ និង​ទីផ្សារ​ទេសចរណ៍​

​តាម​ការសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី គម្រោង​នេះ​ចែកជា​២​ផ្នែក​៖
១៖ ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ទេសចរណ៍ ជា​ផ្នែក​សំខាន់ ត្រូវ​អនុវត្ត​ដោយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​
២៖ ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន អនុវត្ត​ដោយ​ក្រសួង​ទេសចរណ៍​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.