ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ គ្រោងស្នើរាជរដ្ឋាភិបាលសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងសមស្របណាមួយ។
ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន គឺនៅពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាទនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។
បើតាមការគ្រោងទុក នាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងត្រូវបើកដំណើរការជាផ្លូវហើយ។ អាកាសយានដ្ឋានថ្មីនេះបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅកាត់ AIAI ក្រោមទុនវិនិយោគប្រមាណ៨៨០លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះដែរលាតសន្ធឹងលើផ្ទៃដីប្រមាណ៧០០ហិកតា ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ៤០គីឡូម៉ែត្រពីរមណីយដ្ឋានបេតិកភណ្ឌអង្គរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.