ឯកឧត្តម​បណ្ឌិត ថោង ខុន​៖ ព្រឹត្តិការណ៍ Angkor Ultra-Trail ឆ្នាំ​២០២០ នឹង​ធ្វើ​ឲ្យបាន​ធំ ព្រោះ​ជា​ខួប ៥​ឆ្នាំ​

(​សៀមរាប​)៖ ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​ការ​រត់​ចម្ងាយ​ឆ្ងាយ ១២៨​គីឡូម៉ែត្រ នៃ​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ Angkor Ultra-Trail លើក​ទី​៤ ឆ្នាំ​២០១៩ នៅ​តំបន់​អង្គរ ខេត្តសៀមរាប ស្រប​ពេល​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​ប្ដេជ្ញា​នឹង​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ឲ្យបាន​កាន់តែ​ធំ នា​ឆ្នាំ​២០២០ ព្រោះ​ជា​ខួប​ទី ៥ នៃ​ព្រឹត្តិការណ៍​កីឡា​ដ៏​ចម្លែក​នេះ ។​

​ការអះអាង​នេះ​បាន​ធ្វើឡើង​ក្រោយ​វិញ្ញាសា​ចំនួន ៣ បាន​រត់​បញ្ចប់​ទី កាល​ពី​ម្សិលមិញ គឺ​មាន​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង ១៦​គីឡូម៉ែត្រ គ្រា​ដែល​ព្រឹត្តិការណ៍ Angkor Ultra-Trail ឆ្នាំ​នេះ​មាន​អ្នកចូលរួម​ច្រើនជាង ១,០០០​នាក់ កើនឡើង​ប្រមាណ ៣៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។ ឯកឧត្តម​បណ្ឌិត ថោង ខុន មានប្រសាសន៍ថា «​ក្រោម​កិច្ចសហការ​គ្រប់​ភាគី​ពាក់ព័ន្ធ ឆ្នាំក្រោយ គឺ​ខួប​ទី​៥ នៃ​ព្រឹត្តិការណ៍​នេះ ចឹង​យើង​នឹង​ខិតខំ​រៀបចំ​ឲ្យបាន​ធំ ដោយ​ឆ្នាំនេះ​យើង​បាន​ជាង ១,០០០​នាក់​ចូលរួម តែ​ឆ្នាំក្រោយ​ធ្វើ​ម៉េច​ឲ្យមាន​អ្នកចូលរួម​ច្រើនជាងនេះ​» ។​

​តាមរយៈ​ការរៀបចំ ៤​ឆ្នាំកន្លងមក លោក​រដ្ឋមន្ដ្រី មាន​ជំនឿ​ចិត្ត​ខ្ពស់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ ព្រោះ​ជា​តំបន់​គោលដៅ​ទេសចរណ៍​ពិភពលោក​មិន​អាច​រំលង​បាន ។ ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ដថា «​អង្គរ គាត់​បាន​បង្ហាញខ្លួន​គាត់​ទៅកាន់​ពិភពលោក ហើយ​គួរ​ផ្សំ​នឹង​យើង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ នៅ​តំបន់​អង្គរ អ្នកណា​ក៏​ស្គាល់​ដែរ ។ ផ្ដើមចេញ​ពី​ភាព​ល្បីល្បាញ​របស់​អង្គរ​នេះ យើង​ចង់​រៀបចំ​ព្រឹត្តិការណ៍​អ្វី ក៏​មិន​ពិបាក​ដែរ សំខាន់​ការផ្សព្វផ្សាយ​យើង​បាន​ទៅ​ដល់​គេ ឬ​អត់​? ហើយ​ការរៀបចំ​នៅ​អង្គរ គឺ​ជោគជ័យ​រួចទៅហើយ ព្រោះ​រាល់​ការរៀបចំ តែង​មាន​មនុស្ស​ចូលរួម​ច្រើន​...»​។​

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ព្រឹត្តិការណ៍ Angkor Ultra-Trail ឆ្នាំនេះ ដែល​មាន​កំណើន​អ្នកចូលរួម​ដ៏​ច្រើន រហូតដល់ ៣៥% ក្នុងនោះ​បរទេស​កើន​ប្រមាណ ៣០% មកពី ៤២​ប្រទេស​លើ​ពិភពលោក ខណៈ​ពលរដ្ឋ​កម្ពុជា​កើន​ប្រមាណ ៥០% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ គ្រា​ដែល​បារាំង ឈរ​លេខ​១, កម្ពុជា ឈរ​លេខ​២, និង​ចិន ឈរ​លេខ​៣, អង់គ្លេស​ឈរ​លេខ​៤, ជប៉ុន ឈរ​លេខ​៥, ម៉ាឡេស៊ី ឈរ​លេខ​៦ និង​អាមេរិក ឈរ​លេខ​៧ ។ ប៉ុន្ដែ​ក្រៅពី​កីឡាករ​-​កីឡាការិនី​ចូលរួម ក៏​មាន​បងប្អូន និង​ញាត្តិមិត្ដ​ពួកគេ​មក​ចូលរួម ធ្វើឲ្យ​ចំណេញដ៏​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ ។​

​សូម​រំ​ឮ​ក​ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ចម្លែក​នេះ បាន​ចេញដំណើរ តាំងពី​ម៉ោង ៤ ទាបភ្លឺ​ថ្ងៃ​ទី​១៩ ខែ​មករា​ម្លេះ ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល មាន​វិញ្ញាសា​ចំនួន ៣ បាន​រត់​ដល់ទី និង​រៀបចំ​ពិធី​បំពាក់​មេដាយ​រួចរាល់ រួម​មាន​វិញ្ញាសា​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង ១៦​គីឡូម៉ែត្រ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន មុន​វិញ្ញាសា​រត់​ចម្ងាយ ៦៤​គីឡូម៉ែត្ររ​ត់ដល់​ទី​នៅ​ថ្ងៃ​ដដែល ។ ចំណែក​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ ១២៨​គីឡូម៉ែត្រ ដែល​រត់​កាត់​ស្បៃ​រាត្រី​កាល​ពី​យប់មិញ នឹង​រត់​ដល់ទី នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា​នេះ ខណៈ​ពិធី​បំពាក់​មេដាយ គ្រោង​នឹង​រៀបចំ​នា​វេលា​ម៉ោង ១២​ថ្ងៃត្រង់ នៅ​សណ្ឋាគារ Angkor Paradise​។​

​គួរ​បញ្ជាក់​ដែលថា គោលបំណង​សំខាន់ៗ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍ Angkor Ultra-Trail កម្រិត​ពាក់កណ្ដាល​អាជីព និង​អាជីព​នេះ គឺ​ផ្ដោត​ទី​១៖ ពង្រីក​ផែនការ​ពិពិត​កម្ម​កីឡា​ទេសចរណ៍ ដែល​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត ដើម្បី​ទាក់ទាញ និង​ផ្ដល់​ជម្រើស​ថ្មីៗ ជូន​ដល់​ភ្ញៀវ​ទេសចរណ៍ ។ ទី​២៖ ពង្រីក​សក្ដានុពល​ផ្សព្វផ្សាយ​ទេសចរណ៍ វប្បធម៌ “​ឯក​” សៀមរាប​អង្គរ​បន្ថែម ។ ទី​៣៖ រួមចំណែក​ផ្សព្វផ្សាយ​អប់រំ កិច្ច​គាំពារ​បរិស្ថាន “​ស្អាត និង​បៃតង​” ក្នុង​តំបន់​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​សៀមរាប​អង្គរ និង​ទី​៤ រួមចំណែក​បង្កើន​បន្ថែ​ម​ប្រាក់​ចំណូល​ដល់​ផលិតផល​ទេសចរណ៍ សេវាកម្ម​ទេសចរណ៍ ពិសេស​ជួយ​ដល់​ប្រព័ន្ធ​មីក្រូ​សេដ្ឋកិច្ចជាតិ​ផងដែរ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.