រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ភ្ញាក់ផ្អើលជាមួយនឹងភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោយទស្សនកិច្ច Angkor Wildlife and Aquarium

(សៀមរាប)៖ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើទស្សនកិច្ចនៅប្រាសាទបន្ទាយស្រី និង​នៅឧទ្យាន​ Angkor Wildlife and Aquarium នៅក្នុងទឹកដីខេត្តសៀមរាប។

ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវ អមដំណើរដោយលោកជំទាវ បណ្ឌិតកុយ ពិសី រដ្ឋលេខាធិការក្រសួងទេស​ចរណ៍ រួមទាំងមន្ត្រីជំនាញមួយចំនួន។
អំឡុងដំណើរទស្សនកិច្ចនេះ លោកស្រី Suanesavanh Vignaket ​បានកោតសរសើរ កម្ពុជាដែលអភិវឌ្ឍប្រទេសបានល្អ និងយ៉ាងឆាប់រហ័ស។ លោកស្រី បានបន្ដថា លោកស្រីធ្លាប់តែឃើញ Aquarium នៅប្រទេសសាំងហ្គាពួរ នៅប្រទេសថៃ នៅប្រទេសវៀតណាម និងនៅប្រទេសដែលជឿនលឿន តែឥឡូវពេលនេះ គឺមាននៅស្រុកខ្មែរតែម្តង។ សម្រាប់នៅប្រទេសឡាវ លោកស្រីបញ្ជាក់ថា គឺមិនទាន់មានរមណីដ្ឋានទេសចរណ៍ទំនើបបែបនេះនៅឡើយ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឡាវ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ អ្វីដែលលោកស្រីបានឃើញនៅក្នុងប្រទេសកម្ពុជា ហើយបើមានលទ្ធភាព ឡាវនឹងរៀបចំរមណីយដ្ឋានទេសចរណ៍ល្អៗបែបនេះ នៅប្រទេសឡាវ។
សូមជម្រាបថា រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV លើកទី៦ នៅខេត្តសៀមរាប។ វត្តមានរបស់លោកស្រីមកកាន់កម្ពុជាលើកនេះ ក៏ដើម្បីបើកជើងហោះហើរឡាវឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ មានការធូរស្បើយ៕

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.