(ANGKOR WILDLIFE & AQUARIUM) អាងពិពរណ៌ត្រីទឹកសាប ត្រីទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះហើយ។
(សៀមរាប)៖ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការអាងពិពរណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។ គម្រោងយើងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមានស្រាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។
សួនឧទ្យានយើងខ្ញុំ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ...។ល។
គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស អប់រំ និងទេសចរណ៍ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានផលិតផលទេសចរណ៏ប្លែកមួយដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។
សួនឧទ្យានយើងខ្ញុំ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៏ក្នុងខេត្តសៀមរាបរួមមាន៖
• បង្កើនរយៈពេលស្នាក់នៅសំរាប់ភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប
• បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប
• ជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ
• ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស
• អភិរក្សសត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ
• ផ្តល់ការងារដោយប្រយោលដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី, ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម។
• ផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ, ដំណាំអំពៅ, ឬស្សី, ដូង, ចេក។ល។
អង្គរវ៉ាយដ៏ឡាយហ្វ៍និងអឹឃ្វារៀមគឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិតដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។សួនឧទ្យាននេះក៏មានសកម្មភាពដ៏អស្ចារ្យជាច្រើនទៀតដើម្បីជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា។
ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន យើងក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។
បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ យើងខ្ញុំនឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់លើផ្ទៃដីសរុប ១០០ហិចតា។
អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A,
ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។
សម្រាប់ព័ត៌មានបន្ថែម ឬរូបភាព សូមទាក់ទង៖
លេខទូរស័ព្ទ៖ 081 502 555 | 012 444 568 អ៊ីម៉ែល៖ contact@awa-sr.com វិបសាយ http://www.awa-sr.com/