សេចក្តីជូនដំណឹងស្តីពីព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៩

ក្រសួងទេសចរណ៍មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងដល់ទេសចរជាតិ និងអន្តរជាតិមេត្តាជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ (កីឡដ្ឋានគីរីវង់សុខសែនជ័យ) ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នាឱកាសដ៏មហោឡារិកនោះ នឹងមានរៀបចំតាំងពិព័រណ៍ ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០១៩។ ព្រឹត្តិការណ៍បុណ្យប្រពៃណីនេះជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក ពិសេស ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីប្រព្រឹត្តឡើងជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចំការរបស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិឲ្យបង្អុរទឹកភ្លៀងបរិបូរណ៌តាមរដូវកាល បម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងរៀបចំស្តង់ពិព័រណ៍រូបភាពដើម្បីបង្ហាញពីការរីកចរើននៃវិស័យទេសចរណ៍កម្ពុជា ដែលមានកំណើនជាលំដាប់ ក៏ដូចជាការតាំងបង្ហាញពីផលិតផលទេសចរណ៍ ពិសេស ផលិតផលកសិទេសចរណ៍ សម្រាប់ជូនទេសចរជាតិ និងអន្តរជាតិ ទស្សនា ក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ “កម្ពុ ជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ” និងចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ” ឲ្យកាន់តែទូលំទូលាយថែមទៀត។

អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិមេត្តាជ្រាប និងចូលរួមទស្សនាឲ្យបានច្រើនកុះករ។

Announcement of the Royal Ploughing Ceremony 2019

The Ministry of Tourism has the honor and pleasure to inform national and international visitors that the National Committee for Organizing National and International Festivals will organize the Royal Ploughing Ceremony under the presidency of His Majesty Preah Bat Samdech Preah Baromneath Norodom Sihamoni, King of the Kingdom of Cambodia, on Wednesday, May 22, 2019, in the royal field, Kirivong Soksenchey Stadium, Trapaing Ang Village, Rokakrao Commune, Daunkeo Town, Takeo Province, Cambodia. At the formal ceremony, there will be an exhibition of agricultural products and local handicrafts that will be held on the premises proper.

The Royal Ploughing Ceremony is particularly aimed at giving a blessing to farmers’ farming and at praying to the sacred objects for sufficient seasonal rainfall which provides significant benefits for the Cambodian agricultural sector.

On the auspicious occasion, the Ministry of Tourism will set up an exhibition stand for agro-tourism products and photographs of Cambodian tourism progress in order to enable national and international visitors to be more aware of quality tourism products suited to the great fame for ‘Cambodia – Kingdom of Wonder – Feel the Warmth’ and to actively partake in the competitive movement for ‘Clean City, Clean Resort, Good Service, Best Hospitality’.

Therefore, the Ministry of Tourism is pleased to invite national and international visitors to join in festivities.

សូមទស្សនាកំរងរូបភាពព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីរួមខេត្តស្វាយរៀង កាលពីឆ្នាំ២០១៨ ដូចខាងក្រោម៖

Please look through a beautiful photograph album of the royal ploughing ceremony held in Svay Rieng Province in 2018.

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.