ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានប្រកាសប្រកបដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា គឺធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បាន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានប្រកាសប្រកបដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា គឺធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បាន។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានប្រកាសប្រកបដោយភាពជឿជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរគ្រប់គ្នា គឺធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បាន។

ការអះអាងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយដើម្បីរកដំណោះស្រាយទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុងប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ជាមួយវិស័យឯកជន សមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមន៍ម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា ថ្វីដ្បិតកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន ១ករណី កន្លងទៅក្ដីប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល ដែលជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ខិតខំបំពេញការងារ បានយ៉ាងល្អប្រកបដោយការទទួលខុសត្រូវ បានដាក់ចេញនូវសេចក្តីអប់រំណែនាំ និងបានចាត់វិធានការ យ៉ាងច្រើនដើម្បីទប់ស្កាត់យ៉ាងច្រើនចំពោះការរីករាលដាលជំងីដ័កាចសាហាវនេះ។

ឯកឧត្តមបានបន្តថា ក្នុងកំឡុងពេលចូលឆ្នាំចិនកន្លងមក ទោះបីទេសចរអន្តរជាតិ មានការថយចុះតែចលនាទេសចរណ៍ផ្ទៃក្នុងប្រទេសមានភាពសកម្មភាពយ៉ាងខ្លាំង ប្រជាពលរដ្ឋនិង ជនបរទេស ដែលនៅក្នុងប្រទេស បានធ្វើរដំណើរកំសាន្ត ទៅតាមគោលដៅទេសចរណ៍នានា ជិត ១លាននាក់ពោលគឺមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចនៅប្រទេសមួយចំនួននោះឡើយ ចំណែកឯភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកទស្សនាកម្ពុជាក៏បានរីករាយនឹងកម្មវិធីកម្សាន្តរបស់ខ្លួន នៅតាមគោលដៅទេសចរណ៍នានា ជាធម្មតាដោយគ្មានការបារម្ភ អ្វីឡើយ។
ពិសេសគោលដៅទេសចរណ៍មួយចំនួន ដែលកន្លងទៅមានការធ្លាក់ចុះចំនួនភ្ញៀវនោះ ក៏ចាប់ផ្ដើមមានវត្តមានភ្ញៀវទេសចរច្រើនកុះករមកវិញគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ក្រុងព្រះសីហនុ ជាដើម។

នៅក្នុងកិច្ចប្រជុំខាងលើទៀតសោត ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអំពាវនាវយ៉ាងទទូចដល់ផ្នែកសាធារណះ និង ឯកជន ពិសេស ថ្នាក់ក្រោមជាតិ សហការជាមួយផ្នែកឯកជន ប្រត្តិបត្តិករណ៍ទេសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយ ក្នុងប្រទេសនិងក្រៅប្រទេស រៀបចំតម្លៃកញ្ចប់ ទស្សនកិច្ចសមស្រប រស់រវើក បង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង សិស្សនិស្សិត បុគ្គលិក នយោជិក កម្មករ ប្រជាពលរដ្ឋ្អអោយកាន់តែផុលផុស ដើម្បីបង្ហាញសាធារណៈមតិ ជាតិនិងអន្តរជាតិ អោយ ឃើញពីសភាពការណ៍ពិត នៅកម្ពុជា ត្រូវខិតខំ អនុវត្តន៏នូវវិធានការរួមគ្នា វាយបក ចំពោះពត៌មានមិនពិត បំភ្លៃការពិិត ក្នុងបំណងបំពុលសភាពការណ៍ បំពុលសង្គម ឆ្លៀតយកឧ៌កាស ដែលពិភពលោកទាំងមូល និងគ្រប់ប្រជាជាតិកំពុងខ្វាយខ្វល់ ក្នុងការប្រយុទ្ធ ទប់ទល់នឹងការវាយលុករបស់ Corona Virus មកលើជីវិតមនុស្សជាតិ ដើម្បីយកចំណេញ ខាងនយោបាយ របស់ពួកគេ។

បើតាមឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជាទាំងទេសចរជាតិ អន្តរជាតិ មានភាពមមាញឹកប្រកបដោយភាពរីករាយ កក់ក្តៅ នៅគ្រប់គោលដៅ ទេសចរណ៍ក្នុង ទូទាំងប្រទេស។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.