រដ្ឋមន្ត្រីទេសចរណ៍ះ ភ្ញៀវទេសចរបរទេសធំៗ ចាប់អារម្មណ៍​បបួលគ្នា​ទៅ​មើល​កញ្ចុំផ្កាយកាឡាក់ស៊ី មីលគី វ៉េ (galaxy Milky Way) នៅលើភ្នំបូកគោ

(កំពត)៖ រឿងដ៏អស្ចារ្យមួយដែលកើតមាននៅកម្ពុជាជា យូរណាស់ មកហើយ ប៉ុន្តែ​ហាក់មិនទាន់មានភាព ល្បីសុះសាយនៅឡើយ នោះគឺការមើលឃើញកាឡាក់ស៊ី ឬកញ្ចុំ​ផ្កាយរាប់ពាន់លានដួងដែលរះនៅអវកាស ពីលើកំពូលភ្នំបូកគោ និង​លើកំពូល​ភ្នំ​ឱរ៉ាល់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅរសៀលនះ ឯកឧត្តម​បានជួបជជែកសំណេះសំណាល​ការងារ​​​​ជាមួយលោក ស្រ៊ុន សុភា ជាមគ្គុទ្ទេសក៍ទេសចរណ៍​ប្រចាំ​តំបន់​​សៀមរាប-អង្គរ មួយរូបដែលជាមគ្គុទ្ទសក៏យ៉ាង​ស្ទាត់ជំនាញក្នុងការ ដើរជាមួយ ភ្ញៀវទេសចរ ធំៗនៅ​លើ​នាវាទេសចរណ៍ធំៗ​តាមដង​ទន្លេមេគង្គ ហើយលោក សុភា បាននាំដំណឹងអំពីការចាប់អារម្មណ៍​របស់ភ្ញៀវ​ទេសចរ​ធំៗ ទៅលើការទស្សនាកាឡាក់ស៊ីពីលើភ្នំបូកគោ នៅខេត្តកំពត និងនៅលើកំពូលភ្នំ​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាម​​​​​​លោក សុភា រឿងដ៏អស្ចារ្យមួយនេះបានកើត​​មាន​​​​នៅកម្ពុជាជា​​យូរណាស់មក​​ហើយដែរអ្នក​ស្រាវជ្រាវ​​​វិទ្យាសាស្ត្រខ្លះ​​បានដឹង តែហាក់មិនទាន់មាន​ភាពល្បី​សុះសាយ​​នៅឡើយ លោកថាការមើលឃើញកញ្ចុំផ្កាយ​កាឡាក់ស៊ី រាប់ពាន់​លាន​ដួង​ដែលរះនៅអវកាស គេអាចមើលឃើញតែពីរកន្លែងប៉ុណ្ណោះ គឺលើកំពូលភ្នំបូកគោ ម្តុំវាលស្រែមួយរយ និងលើកំពូលភ្នំឱរ៉ាល់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆរិយៈដ៏ល្អ​មួយ​សម្រាប់កម្ពុជា ដែលនេះគឺជា​ផលិតផល​ទេសចរណ៍ថ្មី១ដ៏ទាក់ទាញ។

លោក ស្រ៊ុន សុភា បានឱ្យដឹងថា ភ្ញៀវបានប្រាប់លោកថា កាឡាក់ស៊ីនោះ​វាជា​ផ្កាយបញ្ចេញពណ៌ចម្រុះនាពេលរាត្រី ស្ថិតនៅផ្តុំគ្នារហូតដល់រាប់ពាន់លានផ្កាយ។ ជា​ទូទៅ​មាន​តែតំបន់ប៉ូលទេ ទើបគេអាចមើលផ្កាយចម្លែកនេះ ដោយកាមេរ៉ា​ពិសេស​។​ ប៉ុន្តែបែរជានៅកម្ពុជា​មាន​វាសនា​អាចមើលឃើញ និងអាចថតរូបបាន​ដូចនៅតំបន់​ប៉ូល​​ដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆិរិយៈ​ដ៏ល្អមួយ​សម្រាប់កម្ពុជា ដែលនេះគឺជា​ផលិតផល​ទេសចរណ៍ថ្មី១ដ៏ទាក់ទាញឯកឧត្តម​​​​​​​​​​
បាន​​បន្តថា ហ្វូងផ្កាយមីលគីវេ( Milky Wayនេះ មានរូបរាង​ល្អចម្លែកខុស​ពីផ្កាយ​ធម្មតា ដែលមនុស្សមិនអាច​មើលឃើញ​ញឹកញាប់ ក្នុងពេលរាត្រីឡើយ មានតែ​ទីទួលខ្ពស់​ដូចជា​ភ្នំបូកគោជាដើម ទើបអាចមានឱកាស​បានមើល​ឃើញ​​។​

លោក សុភា បានបញ្ជាក់ថា នៅចន្លោះខែមករាដល់ខែឧសភា ផ្កាយនេះ​រះក្នុង​ចន្លោះ​ម៉ោង២ភ្លឺដល់ម៉ោង៤ភ្លឺ។ រីឯពីខែមិថុនាដល់ខែធ្នូ វារះក្នុងចន្លោះពីម៉ោង៩យប់ ដល់ម៉ោង១២កណ្តាលអធ្រាត្រ និងរះនៅទិស​អាគ្នេយ៍​តែមួយគត់។

បើតាមក្រុមតារាសាស្រ្តបានប៉ាន់ស្មានថា បណ្ដុំផ្កាយមីលគីវេនេះមានអាយុកាលជាង ១៣,២ពាន់លានឆ្នាំ កន្លងមកហើយ។

ឯកឧត្តម​​​​​​​​​​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា នេះជាអច្ឆរិយភាពមួយទៀត​របស់​ប្រទេស​​កម្ពុជា ដែលទីតាំងដ៏ល្អនេះ មិនងាយមានប្រទេស​ណា​ផ្សេងចេះតែមាន​នោះ​ទេ ប៉ុន្តែប្រទេសកម្ពុជាពិតជាទីតាំងដ៏ល្អ សម្រាប់ទស្សនាកញ្ចុំផ្កាយ ឬកាឡាក់ស៊ី ​នេះ​។

មិនតែប៉ុណ្ណោះ ឯកឧត្តម​​​​​​​​​​រដ្ឋមន្ត្រីបានអំពាវនាវដល់​ភ្ញៀវទេសចរ​​ជាតិ-អន្តរជាតិ សូម​សាកល្បងទៅទស្សនា​នូវទស្សនីយភាពដ៏អច្ឆរិយនេះឱ្យបានច្រើនកុះករ ហើយក៏​សូម​អំពាវនាវ អោយក្រុមហ៊ុនសុខា​​បូកគោ រៀបចំ​​សម្បទា​​​​​ទេសចរអោយបានល្អសមរម្យ គ្របគ្រាន់នៅចំណុចគោលដៅទេសចរណ៍​នោះ​ដើម្បី​បំរើ​សំណូមពរ​ដល់ទេសជាតិនិង អន្តរជាតិ ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.