អង្គការ ILO បន្តគាំទ្រការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ខេត្តសៀមរាប!
ក្នុងជំនួបរវាងឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង់គម្រោង ហូកា បានជួបសម្តែងការគួរសម្យជាមួយលោក Yutong Liu នាយកគម្រោងភាពជាដៃគូររបស់ ILO-China ទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ តំណាងអង្គការ ILO បានពិនិត្យលទ្ធភាពគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោល ហូកា ដល់សិក្ខាកាមចំនួន ៤០រូប និងអ្នកជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន ៦០រូប នៅខេត្តសៀមរាប អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយប្រើប្រាស់យន្តការ និងឯកសារបណ្តុះបណ្តាលហូកា ដែលបានអនុវត្តកន្លងមកនៅភូមិភាគឦសាន្ត ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ SwissContact។