ប្រាសាទកោះកេរ Koh Ker Temple
ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។
ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី ១០ (៩២៨-៩៤២) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ។ ប្រជុំប្រាសាទកោះកេរ មានផ្ទៃក្រឡា 81គម២ និងមានប្រាសាទសរុប 184 ប្រាសាទ ។
រូបភាព៖ Piak Lim