កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​ពី​ទីផ្សារ​អឺរ៉ុប​បន្ថែម ក្រោយ​ព្រឹត្តិការណ៍ MITT 2019

(​មូ​ស្គូ​)៖ ប្រតិភូ​ក្រសួង​ទេសចរណ៍​ដឹកនាំ​ដោយ​ឯកឧត្តម គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រី​ក្រសួង និង​ក្រុមហ៊ុន​ឯកជន​ចំនួន ៣​ក្រុមហ៊ុន ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ «26th Moscow International Travel & Tourism Exhibition (MITT 2019)» នៅ​ទីក្រុង​មូ​ស្គូ សហព័ន្ធរុស្ស៊ី ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែ​មីនា​។​

​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ ក៏​មាន​ការចូលរួម​ពី​៥៤​ប្រទេស និង​៥២​តំបន់ នៃ​សហព័ន្ធរុស្ស៊ី ដូចជា​៖ មជ្ឈុម​បូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេ​ឌី​ទែ​រ៉ាណេ បណ្តា​ប្រទេស​នៃ​អតីត​សហភាពសូវៀត (CIS) និង​ក្រុមហ៊ុន​ទេសចរណ៍​រុស្ស៊ី ព្រមទាំង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​រហូតដល់​ទៅ ១៨០០​ក្រុមហ៊ុន និង​មាន​អ្នកទិញ​ដ៏​មាន​សក្តានុពល ព្រមទាំង​មាន​អ្នកជំនាញ​មកពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​នានា ធ្វើ​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍​ជុំវិញ​ពិភពលោក និន្នាការ​នៃ​ការធ្វើដំណើរ​ថ្មី ការបង្កើន​ប្រសិទ្ធភាព​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​រុស្ស៊ី​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម គុជ បញ្ញា​សា ត្រូវបាន​អញ្ជើញ​កិត្តិយស​ក្នុង​ការ​ផ្តល់​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នានា​របស់​សហព័ន្ធ​រុស្ស៊ី ស្តីពី​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​។​

MITT 2019 គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​លំដាប់​ទី​៥​នៃ​ពិភពលោក ដែល​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ​» និង​ផ្សព្វផ្សាយ​វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2021) ដែល​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រមទាំង​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍ វិនិយោគគិន និង​ភ្ញៀវទេសចរ​ពី​ទីផ្សារ​អឺរ៉ុប ជាពិសេស​ទេសចរ​រុស្ស៊ី មក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​ថែម​ទៀត​។​

​គួរកត់សម្គាល់​ថា ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​ពី​អ៊ឺរ៉ុប​ប្រមាណ ៨២០,០០០​នាក់ ស្មើនឹង ១៣% នៃ​ចំនួន​ទេសចរ​សរុប​ដែល​មក​ទស្សនា​កម្ពុជា​។ តាមរយៈ​ព្រឹត្តិការណ៍ MITT 2019 ដែល​ជា​ទីផ្សារ​ទេសចរណ៍​អាទិភាព​ទើប​ងើប​ឡើង​ថ្មី កម្ពុជា​សង្ឃឹមថា​នឹង​ទទួលបាន​ទេសចរ​មក​ពី​ទីផ្សារ​អឺរ៉ុប​កាន់តែច្រើន​ថែម​ទៀត​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.