ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
ទីស្តីការក្រសួង ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ - ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងដែលកំពុងដំណើរការ និងគំនិតផ្តួចផ្តើមនានា ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការ UNESCO ដើម្បីលើកកម្ពស់ការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
---
On October 4, 2023 - His Excellency Mr. SOK Soken, Minister of Tourism of the Kingdom of Cambodia, received a courtesy call from Mr. Sardar Umar Alam, UNESCO Representative in Cambodia at the Ministry of Tourism, to discuss ongoing projects, new initiatives, and potential collaboration between the Ministry of Tourism and UNESCO. The aim of the discussion was to advocate for the safeguarding of Cambodia's valuable cultural heritage and promote the growth of sustainable tourism.